ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកអ្នកថ្មើរជើងស្លាប់នៅកន្លែងកើតហេតុ រួចចុះរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត បុកអ្នកថ្មើរជើង ក្នុងទិដៅស្របគ្នា(ពីត្បូងមកជើង)បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅវេលាម៉ោង២០:០០នាទី ថ្ងៃសៅរ៍ ១០​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៩៤-៩៥ ភូមិសូយោងឃំុសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកថ្មើរជើង ឈ្មោះ និងអាស្រ័យដ្ឋាន មិនស្គាល់នោះទេ ជាជនអនាថា ស្លាប់នៅកន្លែងកើតហេតុ ចំណែក អ្នកបើកបររថយន្ត camary ពណ៌បៃតងចាស់ ស្លាកលេខ ភ្នំពេញ 2I. 0766 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួន ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងប្រមូល វត្ថុតាង រថយន្តយកមករក្សាទុកអធិការដ្ឋាន នគរបាល ស្រុកបារាយណ៍ ចំណែកសាកសពយកទៅតំកល់ទុកនៅវត្តខ្លុយ ភូមិខ្លុយកើត ឃុំសូយោង ស្រុកបារាយណ៍ ដើម្បីស្វែងរកគ្រួសារ យកសាកសពទៅធ្វើបុណ្យ ; មូលហេតុជាបឋមបង្កពីអ្នកថ្មើរជើងដើរទ្រូងផ្លូវ ៕ ប៊ុន រិទ្ធី


ចែករំលែក៖