ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីហ្វីលីពីនមួយរូបទៀតហើយរងការបាញ់សម្លាប់

ចែករំលែក៖

ប៉ូលិសហ្វីលីពីនបានប្រកាសឲ្យដឹងថា ក្រុមជំនាញកំពុងតែស្រាវជ្រាវករណីធ្វើឃាត អភិបាលរង ទីក្រុងTreceMartiresស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានីល ។ នេះជាការបាញ់សម្លាប់មនុស្សជាន់ខ្ពស់ទី៣ហើយ នៅហ្វីលីពីងក្នុងរយៈពេលខ្លី។ សប្តាហ៍កន្លងមកមានមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសនេះ៣រូបរងការបាញ់សម្លាប់។

លោក Alexander Lubiganអភិបាលរងក្រុង TreceMartiresត្រូវបានខ្មាន់កាំភ្លើងជិះរថយន្ត SUV បាញ់សមា្លប់ ពេលកំពុងធ្វើដំណើរ នៅតាមផ្លូវ។ ក្រៅពីនេះ អ្នកបើកបរក៏ដូចជា អង្គរក្សរបស់លោក Lubiganក៏ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ផងដែរ។ ការបាញ់ប្រហារកើតឡើង នៅវេលាម៉ោង១៥ថ្ងៃទី៨ខែកក្កដា នៅមុខក្លោងទ្វា មន្ទីពេទ្យកូរ៉េ លើដងផ្លូវ Indang ។

លោកEdward Carranza មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា កម្លាំងប៉ូលិសកំពុងតែបើកការស្រាវជ្រាវ ស្វែងរក ជនដៃដល់។ ការធ្វើឃាត អភិបាលក្រុង រង ខាងលើ កើតឡើង មិនដល់មួយសប្តាហ៍ផង ដែលមានអភិបាលក្រុង ២រូបរងការបាញ់សម្លាប់ នៅហ្វីលីពីន ។

កាលពីថ្ងៃទី ២ខែកក្កដា លោក Antonio Haliliអាយុ៧២ឆ្នាំ ជាអភិបាល ក្រុង Tanauan ភាគខងត្បូង ទីក្រុងម៉ានីលរងការបាញ់សម្លាប់ ពេលកំពុងតែគោរពទង់ជាតិ។មួយថ្ងៃក្រោយមកលោកFerdinadBoteអាយុ៥៧ឆ្នាំ ជាអភីបាលខេត្ត Nueva Eicjaក៏រងការបាញ់សម្លាប់ ដោយខ្មាន់កាំភ្លើអជិះម៉ូតូបាញ់ប្រហារលោក ពេលកំពុងធ្វើដំណើរតាមរថយន្ត។

សកម្មភាពបាញ់សម្លាប់មន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាបង្ករក្តីបារម្ភយ៉ាងខ្លាំង ដល់សុវត្ថភាព មន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅទូទាំងប្រទេស។ តំបន់ដែលមានក្រុមជួញដូរគ្រឿងញៀនច្រើន នៅក្នុងប្រទេសនេះគឺកាន់តែមានគ្រោះថ្នាក់ដោយ ក្រុមជួញដូរគ្រឿងញៀនអាចសម្លាប់មន្ត្រីណាដែល អនុវត្តតឹងតែងដល់ សង្គ្រាមប្រឆាំងគ្រឿង ញៀន របស់ប្រធានាធិបតី ៕ ម៉ែវ សាធី


ចែករំលែក៖