ខេត្តកំពត៖ នាវេលាព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ « រុក្ខទិវា » ។
ព្រះរាជពិធីរុក្ខទិវានេះ ប្រារព្ធឡើងនៅលើផ្ទៃដីជាង ៥០ ហិកតា ស្ថិតក្នុងស្ថានីយដាំកូនឈើថ្មរូង ភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមអមដង្ហែដោយបណ្តាឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បណ្តាអង្គទូតនានា និងបងប្អូនប្រជានុរាស្រ្តយ៉ាងច្រើនកុះករ ៕