ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោអរគុណសមាជិក សមាជិកា និងកូនក្មួយយុវជនយុវតីនៃគណបក្សប្រជាជនទូទាំងប្រទេសដែលចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការយុទ្ឋនាការឃោសនាបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអរគុណសមាជិក សមាជិកា និងកូនក្មួយយុវជនយុវតីនៃគណបក្សប្រជាជនទូទាំងប្រទេសដែលចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការយុទ្ឋនាការឃោសនាបោះឆ្នោត ។

សម្តេចតេជោថ្លែងកាលពីព្រឹកមិញតាមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«នៅមុននេះភ្លៀងមួយមេធំបានធ្លាក់យ៉ាងខ្លាំងនៅទីក្រុងភ្នំពេញ។ ដើម្បីសុវត្ថិភាព សូមបងប្អូនកុំបើកបរ លឿនអាចជ្រុលចង្កូតនិងអាចជះទឹកសាចទៅលើបងប្អូនអ្នកធ្វើដំណើរដោយម៉ូតូឬរឺម៉កកង់បី។

នេះជាថ្ងៃទី២ ហើយនៃថ្ងៃបើកយុទ្ឋនាការឃោសនាបោះឆ្នោត។ សុំអរគុណសមាជិកសមាជិការ និងកូនក្មួយយុវជនយុវតីនៃគណបក្សប្រជាជនទូទាំងប្រទេសដែលចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនេះ។ ជាការពិត គឺបងប្អូនជនរួមជាតិបានដឹងច្បាស់ហើយថា កម្ពុជាសុខសប្បាយ និងរីកចម្រើនមកទល់ថ្ងៃនេះ គឺដោយសារបាតដៃគណបក្សប្រជាជនតែមួយគត់។

អរគុណបងប្អូនជនរួមជាតិដែលមានជំនឿនិងគាំទ្រឥតងាករេលើការដឹកនាំរបស់ខ្ញុំ។ ជម្រើសដ៏ល្អបំផុតនោះ គឺសូមបងប្អូនបន្តបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោតទី ២៩ កក្កដា ២០១៨ ខាងមុខនេះ»៕


ចែករំលែក៖