ខេត្តកំពង់ចាម៖ នៅថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងការប្រគល់ផ្សារបឹងកុក ពីអ្នកវិនិយោគឲ្យទៅគណៈអាជីវករផ្សារ ដែលបានបោះឆ្នោតជ្រើសរើសចេញពីជីវករ ដែលលក់ដូរក្នុងផ្សារបឹងកុកទាំងមូល ដើម្បីធ្វើការគ្រប់គ្រងបន្ត ។
នាឱកាសនោះ លោកស្រី ឡុង ឆៃអ៊ី ប្រធានគណៈអាជីវករផ្សារបឹងកុកថ្មី បានសម្តែងភាពពេញចិត្តនឹងបេ្តជ្ញាចិត្ត ដឹកនាំគ្រប់គ្រងតាមប្រពន្ធ័រដ្ឋបាលអោយប្រសើរឡើង ដោយគ្មានធ្វើការកំណត់តម្លៃ សៀវភៅបន្ទុករបស់ផ្សារឡើយ ខិតខំធ្វើការអភិវឌ្ឍកសាងផ្សារឲ្យកាន់តែល្អ នូវសណ្តាប់ធ្នាប់ សន្តិសុខ ។
លោក គួច ចំរើន បានលើកឡើងថា ចាប់ផ្តើមពីថ្ងៃនេះតទៅផ្សារបឹងកុកគឺគ្រប់គ្រងដោយគណៈអាជីវករផ្សារដែលបានបោះឆ្នោតជ្រើសរើសកន្លងមក ក្នុងការគ្រប់គ្រងផ្សារពេលនេះធ្វើយ៉ាងណាឲ្យសណ្តាប់ធ្នាប់ អនាម័យល្អ ដោយត្រូវយកចំណូលដែលបានមកពីការប្រមូលភាស៊ីយកទៅជួសជុល កសាង រៀបចំសណ្តាប់ធ្នាប់ ក្នុងផ្សារកាន់តែល្អប្រសើរឡើងដូចតាមទៅនឹងការប្តេជ្ញាចិត្តរបស់លោកស្រីដែលបានលើកឡើង។ លោកបានបញ្ជាក់ទៀតថា ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយកទៀតហើយដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដោះស្រាយយកថវិកាទាំងអស់នេះទៅធ្វើកសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់។
ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមផ្តាំផ្ញើដល់គណៈអាជីវករថ្មីទាំង៩រូប ធ្វើការគ្រប់គ្រងដំណើរផ្សារឲ្យបានល្អត្រូវចេះធ្វើការរៀបចំនូវសៀវភៅបន្ទុបដោយខ្លួនឯង នឹងរៀបចំធ្វើយ៉ាងណាការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ កន្លែងផ្ញើកង់ម៉ូតូ ដោយផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនិងអាជីវករដ៏ទៀតផងដែរ។ និងត្រូវមានរបបប្រជុំជាមួយសមាជិក ដើម្បីស្វែងរកដំណោះស្រាយជូនអាជីវកដែលបានទុកចិត្តមកលើខ្លួនក្នុងការគ្រប់គ្រងផ្សារនេះ ។
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកសម្តេចតេជោ ហ៊ុន សែន បានចេញចរាចរណែនាំនូវលិខិតលេខ០១១សរ គឺថាចំពោះអ្នកលក់តាម កញ្ចឺ ល្អី គ្មានការយកតម្លៃភាស៊ីអ្វីឡើយ នឹងម្យ៉ាងដើម្បីកាត់បន្ថយភាពក្រីក្រផងដែរ ៕