ព័ត៌មានទាន់ហេតុការណ៍៖

បុរសមានជំងឺថ្លើមរ៉ាំរ៉ៃព្យាបាលអស់ទ្រព្យសម្បត្តិធ្លាក់ខ្លួនរហូតដល់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលមានជំងឺថ្លេីមរ៉ាំរ៉ៃ១០ឆ្នាំជាង អស់ទ្រព្យសម្បត្តិលុយកាក់គ្មានសល់ដេីម្បីព្យាបាល តែចុងក្រោយនៅតែស្លាប់ដដែល ហេីយត្រូវសមត្ថកិច្ចចុះមកត្រួតពិនិត្យសពដេីម្បីច្បាស់លាស់ពិតជាករណីដេកស្លាប់មែន ។

ហេតុការណ៍នេះ ភ្ញាក់ផ្អើលកាលវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលដីលេខ១៩០ តាមផ្លូវ៩៩ ក្រុម២៧ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

ប្រពន្ឋឈ្មោះ ប៊ុត សំអឿន អាយុ ៥៤ឆ្នាំ មុខរបរលក់លៀសហាលស្នាក់នៅបន្ទប់ជួលកេីតហេតុខាងលេីមានស្រុកកំណេីតស្រុកព្រះស្ដេច ខេត្តព្រៃវែង បានប្រាប់សមត្ថកិច្ចថាសពប្ដីមានឈ្មោះ សូ សុផល អាយុ ៥៣ឆ្នាំ ដោយមានជំងឺថ្លេីម១០ឆ្នាំជាង និងព្យាបាលមិនជា ដោយលក់ទ្រព្យសម្បត្តិអស់ហេីយ បច្ចុប្បន្នបេីកថ្នាំលេបពីមន្ទីរពេទ្យរស្សុីរហូតដល់ម៉ោង៦ និង០០នាទីព្រឹកនេះ ប្ដីគាត់បានដាច់ខ្យល់ស្លាប់តែម្ដង ហេីយក្រោយមកក៏ស្នេីសុំឲ្យសមត្ថកិច្ចចុះមកត្រួតពិនិត្យសពប្ដីគាត់ដោយមិនប្ដឹងផ្ដល់គ្រាន់សុំឲ្យសមត្ថកិច្ចដឹងលឺដេីម្បីបូជាសពនៅវត្តសន្សំកុសល ។

សមត្ថកិច្ចបានប្រាប់ថាមានស្រ្តីជាប្រពន្ធបានប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យសពប្ដីដេកស្លាប់ដោយមានជំងឺថ្លេីមច្រេីនឆ្នាំ ក្រោយមកក៏ចុះមកដល់បន្ទប់ជួលកន្លែងកេីតហេតុ និងទំនាក់ទំនងនគរបាលការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យសព និងមានការចូលរួមពីលោកគ្រូពេទ្យអេមសាលលាដំបូងរាជធានីភ្នំពេញក្រោយមកបានសន្និដ្ឋានករណីមនុស្សស្លាប់(គាំងបេះដូង)ដោយមានជំងឺប្រចាំកាយផងដែរ រួចសពបានប្រគល់ឲ្យស្រ្តីជាប្រពន្ធដេីម្បីបូជាសពតាមប្រពៃណីខ្មែរ ៕ ស រស្មី


ចែករំលែក៖