ខេត្តត្បូងឃ្មុំ៖ កម្លាំងនគរបាលស្រុកត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា កាលពីព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ។
ជនរងគ្រោះបានឲ្យដឹងថា វេលាម៉ោង១៨និង៣០នាទីថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ជនល្មើសឈ្មោះផាន រិទ្ធ ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាព ដោយយកកាំបិតផ្គាក់មកប៉ុនប៉ងកាប់ពីក្រោយខ្នងឈ្មោះ រ៉ា វាសនា ភេទប្រុស អាយុ៣៤ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តែពុំបានសំរេច ដោយសារមានការអន្តរាគមន៍ពីឈ្មោះ ផាន នី ភេទស្រី អាយុ៣៣ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ រ៉ា វាសនា និងឈ្មោះផាន ភាន ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាបងបង្កើត បានស្រែកឆោឡោ និង ជួយចាប់ឃាត់ ទាន់ពេល មិនបណ្ដាលឲ្យឈ្មោះ រ៉ា វាសនា រងរបួសនោះទេ។មូលហេតុប៉ុនប៉ងមនុស្សឃាតនេះ ដោយសារជនសង្ស័យមានគំនុំជាមយយគ្រួសារជនរងគ្រោះថាបានធ្វើអំពើអាបធ្មប់ដាក់មកលើខ្លួន។
ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចមក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទី២ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន រិទ្ធ បញ្ជូនមអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសា លាដំបូងខេត្តត្បូឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី ៕