ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធបាល់ទាត់ពិភពលោកបង្ហាញអោយឃើញពីកីឡាករ៣រូបជាបេក្ខភាពឈ្នះស្បែកជើងមាស

ចែករំលែក៖

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលធ្វើឡើងនៅរុស្សី បានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ហើយ ក្នុងនោះដែរ សហព័ន្ធបាល់ទាត់ពិភពលោកក៏បានបង្ហាញអោយ ឃើញពីកីឡាករដែលមានវត្តមានមកដល់ពេលនេះអាចនឹងមានឱកាសឈ្នះនៅស្បែកជើងមាសចំនួន៣រូបដែលលេចធ្លោខ្លាំង ។

1-Harry Kane (អង់គ្លេស)

Harry Kane សង្ឃឹមខ្ពស់ជាងគេក្នុងការកាន់កាប់ស្បែកជើងមាស ក្រោយរកបាន៦គ្រាប់ម្នាក់ឯង ហើយអង់គ្លេសមានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថែមទៀត។ ហើយ៣គ្រាប់របស់ Harry Kane បានមកពីការទាត់បាល់ប៉េណាល់ទី។

2-Romelu Lukaku (បែលហ្ស៉ីក)

Romelu Lukaku ស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុងការលេងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់នេះ។ គ្រាប់បាល់ ៤គ្រាប់របស់ Lukaku គ្មានបាល់ប៉េណាល់ទីទេ។ ខ្សែប្រយុទ្ធមកពី Manchester United នៅតែអាចរកគ្រាប់ថែមដោយសារ បែលហ្សិកឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

3-Kylian Mbappe (បារាំង)

Kylian Mbappe គឺជាកីឡាករវ័យក្មេងកំពុងលេចធ្លោជាងគេមួយរូបនៅ World Cup 2018 ។

ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំបង្ហាញខ្លួនបាន៣៥៤នាទី ស៊ុតបញ្ចូលទីបាន៣គ្រាប់ ហើយគ្រាប់ទាំងនោះគ្មានបាល់ ប៉េណាល់ទីទេ ស្របពេលបារាំងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រធ្វើឲ្យ Mbappe នៅតែមានឱកាសរកគ្រាប់បាល់បន្ថែមទៀត ៕

 


ចែករំលែក៖