ព័ត៌មានទាន់ហេតុការណ៍៖

កើតមក៣ខែម្តាយស្លាប់ចោល, ឪពុកក៏បោះបង់ចោល មកនៅជាមួយម្តាយមីង ដល់ឥឡូវម្តាយមីស្លាប់ចោលទៀត នាងយំឱបធាតុ ស្រក់ទឹកភ្នែក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីកម្សត់ម្នាក់ ត្រូវម្តាយស្លាប់ចោលតាំងពីអាយុ៣ខែ ចំណែកឪពុកវិញ បោះបង់ចោល នាងក៏បានទៅរស់នៅជាមួយម្តាយមីង ប៉ុន្តែ​មកដល់ពេលឥឡូវនេះ ម្តាយមីងធំរបស់នាង ក៏បានស្លាប់ចោលទៀត ធ្វើឲ្យនាងរស់នៅរងាឯកាពន់ពេក ដង្ហោយសុំជំនួយសប្បុរសធម៌ ។ នាងថា ចង់បានកង់១ ចង់បានកាតាប ខោអាវ ចាន ឆ្នាំង និងអង្ករផងដែរ ។ នាងចង់ទៅរៀន ហើយផ្ទះរបស់នាងលិចទឹកទៀត…។

សូមបញ្ជាក់ថា ក្មេងស្រីរូបនេះ ឈ្មោះ សុខឡា អាយុ៧ឆ្នាំ រស់នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ កាលពីនាងកើតមកបាន៣ខែម្តាយស្លាប់ចោល ចំណែកឪពុកក៏បោះបង់ចោល ហើយបានម្តាយមីងយកមកចិញ្ចឹម តែអកុសលអ្វីកាលពីម្សិលមិញនេះ ម្តាយមីងក៏ស្លាប់ ហើយខ្លួនរស់នៅទាំងខ្វះខាត មិនទាន់បានចូលរៀនសូត្រដូចក្មេងដទៃ មើលហើយពិតជាគួរឲ្យអាណិតអាសូរ ៕

Posted by Kakada Sophorn on Monday, July 9, 2018


ចែករំលែក៖