ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ក្រុមឆក់១០នាក់ បានជាបន្តបន្ទាប់នៅខេត្តសៀមរាបបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ សហការជាមួយ​ អធិការស្រុកប្រាសាទបាគង​ អធិការស្រុកសូទ្រនិគម​ អធិការក្រុងសៀមរាប​ អង្គភាពនគរ​

បាលទេសចរណ៍​ ប៉ុស្តិ៍រដ្ឋបាលក្រុងសៀមរាប បានតាមប្រម៉ាញ់ចាប់ក្រុមមុខសញ្ញាឆក់កាបូបនៅក្នុងក្រុង យ៉ាងសកម្មនៅក្នុងខេត្តសៀមរាប​បានជាបន្តបន្ទាប់ចំនួន១០នាក់ ដោយធ្វើសកម្មភាពឆក់ជាច្រើនករណី បន្ទាប់ពីឃាតខ្លួនរួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំរួចបញ្ជូនបន្តទៅតុលាការខេត្តចាត់ការទៅតាមនិតិវិធីច្បាប់ ។ ក្នុងប្រតិបត្តិការបង្ក្រាបករណីក្រុមឆក់ដ៏សកម្ម នេះបានធ្វើឡើងនៅទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងខេត្តសៀមរាប ។

លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែន កណ្តាលនគរបាលព្រហ្មទណ្ឌ
 ខេត្តសៀមរាប
បានប្រាប់ថា ក្នុងប្រតិបត្តិការបង្ក្រាបករណីក្រុមឆក់ លួច តាមបណ្តា​ក្រុង/ស្រុក មួយចំនួនក្នុងខេត្តសៀមរាប ដោយមានការចង្អុលបង្ហាញពីលោកឧត្តមស្នងការនគរបាលខេត្ត ទើបលោកបានឱ្យកម្លាំងជំនាញចុះសហការជាមួយកម្លាំងតាមស្រុកតាមប្រម៉ាញ់ចាប់ក្រុមមុខសញ្ញាឆក់កាបូបនៅក្នុងក្រុង/ស្រុក យ៉ាង សកម្ម នៅក្នុង ខេត្តសៀមរាប​ បានជាបន្តបន្ទាប់ចំនួន១០នាក់ ឆក់ជាច្រើនករណី រួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំ រួចបញ្ជូនបន្តទៅតុលាការខេត្ត ចាត់ការទៅតាមនិតិវិធីច្បាប់ ។

លោកបានបញ្ជាក់ផងដែរថា ជនសង្ស័យចំនួន១០នាក់ មាន៖ទី១- ឈ្មោះ​ ណា​ គឹមហៃ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ភូមិយាង​ ឃុំឬស្សីលក​ ស្រុកជីក្រែង,
ទី២- ឈ្មោះ​ វ៉ុន​ តៃវេត​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ភូមិស្ពានតូច​ ឃុំឬស្សីលក​ ស្រុកជីក្រែង,
ទី៣ – ឈ្មោះ​ សេង​ ថៃសុថាត់​ ហៅខួច​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ភូមិគីឡូតាឈឹម​ ឃុំគោកធ្លកក្រោម​ ស្រុកជីក្រែង,
ទី៤ – ឈ្មោះ​ ហួរ​ វណ្ណា​ ហៅវិត​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ភូមិអូរ​ ឃុំសង្វើយ​ ស្រុកជីកក្រែង,
ទី៥ – ឈ្មោះ​ សិដ្ឋ​ ដាំរ៉ុង​ ហៅសាន់​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ភូមិចក​ ឃុំសង្វើយ​ ស្រុកជីក្រែង,ទី៦ – ឈ្មោះ​ លឹម​ ម៉េងហួរ​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ភូមិអូរ​ ឃុំឬស្សីលក​ ស្រុកជីក្រែង,
ទី៧- ឈ្មោះ​ ឃ្លាំង​ វេហា​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ភូមិដំដែក​ផ្សារ ឃុំដំដែក​ ស្រុកសូទ្រនិគម,
ទី៨ – ឈ្មោះ​ នូ​ ម៉ារីម៉ូ​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ភូមិដំដែកផ្សារ​ ឃុំដំដែក​ ស្រុកសូទ្រនិគម,
ទី៩ – ឈ្មោះ​ លី​ គឹមឈាន​ ហៅទី​ ភេទប្រុស​ អាយុ១5 ឆ្នាំ​ ភូមិដំដែកផ្សារ​ ឃុំដំដែក​ ស្រុកសូទ្រនិគម,
និង ទី១០- ឈ្មោះ​ សាន​ ប៊ុណ្ណារ៉ាត់​ ហៅកឺត​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ភូមិបន្ទាយស្រី​ ឃុំដំដែក​ ស្រុកសូទ្រ​និគម​ ។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញបាន
ដកហូត

សម្ភារះវត្ថុតាងមាន៖
១-អាយភេត(IPad)ពណ៌ខ្មៅចំនួន១
២ គ្រឿង -ទូរស័ព្ទម៉ាកអាយហ្វូនស៉ិច(IPhone6)
៣-ទូរស័ព្ទម៉ាកSamsung
៤-ទូរស័ព្ទណូគាចុចពិល
៥-កាបូបលុយពណ៌ខ្មៅ២
៦-កាបូបលុយស្រ្តី៤
៧-ស្ពីកឃឺ១
៨-កាបូបស្ពាយចំនួន៤
៩-អាយហ្វូនសេវេនពណ៌ស១(IPhone7)
១០-ម៉ាស្ទឺកាត(Master card)៣
១១-ស៉ីមកាតក្រៅប្រទេស១
១២-ម៉ូតូចំនួន៣គ្រឿង
 ។

ជាក់ស្តែងថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៨​ វេលាម៉ោង០៥និង៣០នាទី​ នៅត្រង់ចំណុចផ្លូវជាតិលេខ៦​ ភូមិរលួសខាងលិច​ ឃុំរលួស​ ស្រុកប្រាសាទបាគង​ មានករណីអំពើលួច​ ឆក់កាបូប​ បង្កឡើងដោយជនសង្ស័យចំនួន២នាក់​ ១-ឈ្មោះ​ សាង​ ប៊ុណ្ណារ៉ាត់​ ២-ឈ្មោះ​ លឹម​ ម៉េងហួរ​ ជិះម៉ូតូ១គ្រឿបម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨​ ពណ៌ខ្មៅ​ គ្មានស្លាកលេខ​ កាំបន្ទះខ្មៅ​ បានធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះឈ្មោះ​ ជា​ ង៉ា​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ រស់នៅភូមិត្រពាំងទឹម​ ឃុំកណ្តែក​ ស្រុកប្រាសាទបាគង​ មិនបានសម្រេច​ ក៏ត្រូវសមត្ថកិច្ចស្រុកប្រាសាទបាគង​ ធ្វើការកាក់ឃាត់ជនសង្ស័យនឹងម៉ូតូបាន​ យកមកធ្វើការសួរនាំតែម្តង ។

ផ្អែកតាមការស្តាប់ចំលើយ របស់ជនសង្ស័យទាំង២នាក់ខាងនេះនាំឱ្យយើងចាប់នៅផ្ទះជួលក្នុង៥នាក់ និង បន្តចាប់ នៅស្រុកសូនិគមន៍៣នាក់ទៀត ទាំងប្រាំបីនាក់នេះបានឆ្លើយសារភាពថា​ ពិតជាបានធ្វើសកម្មភាពលួចឆក់កាបូបក្នុងក្រុងពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តនៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨ នេះដើម្បីចាត់ការទៅតាមច្បាប់៕ ​ ប៊ុន​រិទ្ធី


ចែករំលែក៖