ខេត្តសៀមមរាប៖ នាវេលាម៉ោងប្រហែល១៨-០០នាទីថ្ងៃអង្គារ ១៣រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តសៀមរាបស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាបមានជនបរទេសម្នាក់បានស្លាប់ ។
តាមការឲ្យដឹងពីកម្លាំងសម្ថកិច្ចជំនាញបានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ ៖ DRAYCOTTJOHN DENNIS ភេទ ប្រុស កើតឆ្នាំ ១៩៤៧ ជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ ៣០៨៤១២១០៤ទិដ្ឋាការស្នាក់នៅលេខEI០១៣៩៨៦៦៩ផុតកំណត់ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៩មានមុខរបរ ចូលនិវត្តន៍ស្នាក់នៅផ្ទះជាមួយប្រពន្ធ(មិនបានរៀបការ)ជនជាតិខ្មែរ នៅភូមិ បុស្សក្រឡាញ់ សង្កាត់ ជ្រាវ ក្រុង/ខេត្ត សៀមរាប ។
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះមានអការហត់ខ្លាំងត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបរហូតដល់វេលាម៉ោងប្រហែល ១៨-០០នាទីថ្ងៃទី ១០ ខែ កក្កដាឆ្នាំ២០១៨ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់តែម្តង ។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា៖តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងការពិនិត្យរបស់លោកវេជ្ជបណ្ឌិតអុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា៖ ជនរងគ្រោះបានស្លាប់ដោយសារជំងឺហើមសួតរ៉ាំរ៉ៃ(របេងសួត) ។ បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញតាមសំណូមពររបស់ក្រុមគ្រួសារ និងតំណាងស្ថានទូត ៕ ប៊ុនរិទ្ធី