ខេត្តព្រះសីហនុ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ធាតុអាកាសនៅតំបន់ឆ្នេរខេត្តព្រះសីហនុ ឈានមកដល់ព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ភ្លៀងនៅតែបន្តធ្លាក់ពីមធ្យមទៅខ្លាំងគ្រប់ទីកន្លែង ។ នៅលើផ្ទៃសមុទ្រ រលក និងខ្យល់បោកបក់ ស្ថិតក្នុងកម្រិតដែលត្រូវប្រុងប្រយ័ត្នខ្ពស់ ៕