ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៖ ស្លាប់​៤​នាក់ករណី​គ្រោះថ្នាក់​ចរាចរណ៍ថ្ងៃទី​១២ ខែកក្កដា

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៤លើក បណ្តាលឲ្យស្លាប់មនុស្ស៤នាក់ របួសស្រាល​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។

ប្រភពថានៅក្នុងនេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៣​គ្រឿង រថយន្ត​តូច​២​គ្រឿង និង​រថយន្ដ​កែច្នៃ​១​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​, ប្រជែង និង​មិន​គោរព​សិទ្ធិ​។​

ប្រភពថា គិតរយៈ​១២​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​១២ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេសកើតឡើង ចំនួន​៨៦​លើក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥៦​នាក់ រងរបួស​ធ្ងន់​ចំនួន​៩០​នាក់ និង​ស្រាល​ចំនួន​៧៦​នាក់​ ៕


ចែករំលែក៖