ព័ត៌មានទាន់ហេតុការណ៍៖

បែលហ្សុិកប៉ះអង់គ្លេសម្តងទៀតប្រជែងយក ចំណាត់ថ្នាក់លេខ៣ពិភពលោក

ចែករំលែក៖

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គផ្តាច់ព្រ័ត្រហើយសម្រាប់រាត្រីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមខ្លាំងបែលហ្សុិក ប៉ះជាមួយក្រុមខ្លាំង តោកំណាចអង់គ្លេសនាវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែកក្កដាម៉ោងនៅកម្ពុជានៅ កីឡដ្ឋាន Saint-Petersburg Stadium ក្នុង ប្រទេសរុស្សុី ។

នៅក្នុងជំនួបនេះគេមើលឃើញថា បែល ហ្សុិកជាក្រុមខ្លាំងបានបំបាក់ក្រុមខ្លាំងនៅ វគ្គពាក់១៦ក្រុម និងវគ្គ៨ក្រុម។ ចំណែក ក្រុមអង់គ្លេសវិញបានបំបាក់ក្រុមខ្លាំងកាលពី វគ្គ១៦ និងវគ្គ៨ក្រុមដូចគ្នា។ ក្រុមទាំង២នេះមានកីឡាករ និងសមត្ថ ភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែកាលពីវគ្គ ជម្រុះតាមពូលក្រុមបែលហ្សុិកធ្វើបានល្អដោយបានយកឈ្នះក្រុមអង់គ្លេស ១ទល់០ គឺចាប់ពីប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោក ឆ្នាំនេះបែលហ្សុិកចាញ់តែ ក្រុមបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែ មួយគត់ ហើយការឈ្នះនេះគឺមិនមែនឈ្នះ ដោយស៊ុតបាល់បច្ចេកទេសនោះទេ គឺ ដោយសារតែតបាល់បញ្ចូលទីប៉ុណ្ណោះ។ ចំណែកក្រុមអង់គ្លេសវិញក៏ធ្វើបានល្អដែរ ប៉ុន្តែក្រុមអង់គ្លេសបានភ្លាត់ស្នៀតចាញ់ ក្រុមក្រូអាតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយចាញ់២ទល់១ក្នុងម៉ោងបន្ថែម១៥នាទី២ដង។ ដូច្នេះទិន្នន័យនេះគឺបែលហ្សុិកដូចជាមានសង្ឃឹមច្រើនសម្រាប់ជំនួបនៅរាត្រីនេះដោយផ្អែកលើប្រវត្តិជួបគ្នា កន្លងទៅ។ ប៉ុន្តែក្រុមអង់គ្លេសត្រូវបានគេមើលឃើញថា កំពុងតែឡើងជើងខ្លាំង និង យុទ្ធសាស្ត្រប្រកួតកន្លងមកអាចយកឈ្នះ បែលហ្សុិកវិញក៏ថាបាន ពីព្រោះប្រវត្តិប្រកួតកន្លងទៅអង់គ្លេសធ្វើបានល្អច្រើន ។

នៅក្នុងប្រវត្តិព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះក្រុមបែលហ្សុិកបានឡើងមក ដល់វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ គឺជា លើកទី១ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ចំណែកអង់គ្លេសវិញក្រោយពីចាញ់ក្រូ អាតបានខកខានឈ្នះជើងឯកពិភពលោក តាំងពីឆ្នាំ១៩៦៦មកគឺមិនដែលស្គាល់រស ជាតិឈ្នះជាលើកទី២នោះទេ។ គេនៅ ចាំបានថា កាលពីវគ្គជម្រុះតាមពូលបែល ហ្សុិកធ្វើបានល្អបំផុតដោយបានបំបាក់ក្រុម តោកំណាចអង់គ្លេសដែលនៅពូលជា មួយគ្នា ហើយឥឡូវនេះត្រូវប៉ះគ្នាម្តងទៀត ដើម្បីប្រជែងយកចំណាាត់ថ្នាក់លេខ៣ ពិភពលោក។ ប៉ុន្តែកាលណោះអង់គ្លេស មិនបានដាក់កីឡាករសំខាន់ៗលេងនោះ ទេ ជាមូលហេតុនាំឲ្យចាញ់បែលហ្សុិក ដែលនេះជាហេតុផលរបស់គ្រូបង្វឹកបាន លើកឡើង ។

ចាំមើលជំនួបក៏កក្រើកមួយនេះតើក្រុម ទាំង២មួយណាទទួលបានចំណាត់ថ្នាក់ លេខ៣ពិភពលោកឆ្នាំនេះ?

សូមបញ្ជាក់ថា កាលពីព្រឹត្តិការណ៍បាល់ ទាត់ពិភពលោកឆ្នាំ២០១៤នៅប្រទេស ប្រេសុីលក្រុមដែលជាប់ចំណាត់ថ្នាក់លេខ ៣គឺក្រុមហុល្លង់ ខណៈដែលប្រេសុីលម្ចាស់ ផ្ទះបានចំណាត់ថ្នាក់លេខ៤។ ចំណែក ក្រុមម្ចាស់ជើងឯកគឺអាល្លឺម៉ង់ ហើយក្រុម អាហ្សង់ទីនជាម្ចាស់ជើងឯករង(លេខ២) ប៉ុន្តែឆ្នាំនេះប្រវត្តិសាស្ត្របានកែប្រែទាំង អស់ដោយក្រុមម្ចាស់ជើងឯក ម្ចាស់ជើង ឯករង ក្រុមចំណាត់ថ្នាក់លេខ៣ និងក្រុម ចំណាត់ថ្នាក់លេខ៤គឺគ្មានក្រុមទាំងនេះ ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រទៀតទេ ។

ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖

បែលហ្សុិក​៖

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៣ដង បូករួមទាំងលើកនេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៣០ និងធ្លាប់បានជាប់លេខ៤ ម្តង ក្នុងឆ្នាំ១៩៨៦។

៥ប្រកួតចុងក្រោយរបស់បែលហ្សុិកគឺឈ្នះទាំង៥ប្រកួត។ ៣ប្រកួតចុងក្រោយ របស់ក្រុមជម្រើសជាតិបែលហ្សុិកគឺឈ្នះឈ្នះក្រុមជប៉ុន ៣-២ ក្នុងវគ្គ១៦ក្រុម ឈ្នះក្រុមខ្លាំងប្រេសុីល ២-១ ក្នុងវគ្គ៨ក្រុម និងចាញ់ក្រុមបារាំង ១-០ ក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ។

គ្រូបង្វឹក៖ លោក Roberto Martinez

អ្នកចាំទី៖ Koen Casteels (Wolfsburg), Thibaut Courtois (Chelsea), Simon Mignolet (Liverpool).

ខ្សែការពារ៖ Toby Alderweireld (Tottenham Hotspur), Dedryck Boyata (Celtic), Vincent Kompany (Manchester City), Thomas Meunier (Paris St-Germain), Thomas Vermaelen (Barcelona), Jan Vertonghen (Tottenham Hotspur).

ខ្សែបម្រើ៖ Yannick Carrasco (Dalian Yifang), Kevin de Bruyne (Manchester City), Mousa Dembele (Tottenham Hotspur), Leander Dendoncker (Anderlecht), Marouane Fellaini (Manchester United), Eden Hazard (Chelsea), Thorgan Hazard (Borussia Monchengladbach), Adnan Januzaj (Real Sociedad), Dries Mertens (Napoli), Youri Tielemans (Monaco), Axel Witsel (Tianjin Quanjian).

ខ្សែប្រយុទ្ធ៖ Michy Batshuayi (Chelsea), Nacer Chadli (West Brom), Romelu Lukaku (Manchester United) ។

អង់គ្លេស៖

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៥ដង បូករួមទាំងលើកនេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៥០ ហើយក្រុមនេះ និងធ្លាប់លើកពានបានម្តងក្នុងឆ្នាំ១៩៦៦។

៥ប្រកួតចុងក្រោយរបស់ក្រុមអង់គ្លេសគឺឈ្នះ៤ប្រកួត និងចាញ់១ប្រកួត។ ៣ប្រកួត ចុងក្រោយរបស់ក្រុមជម្រើសជាតិអង់គ្លេសគឺឈ្នះក្រុមកូឡុំប៊ីដោយបាល់បេ៉ណាល់ទី ៤-៣ ក្នុងវគ្គ១៦ក្រុម ឈ្នះក្រុមស៊ុយ អែត ២-០ ក្នុងវគ្គ៨ក្រុម និងចាញ់ក្រុម ក្រូអាត ២-១ ក្នុងម៉ោងបន្ថែម វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ។

គ្រូបង្វឹក៖ លោក Gareth Southgate

អ្នកចាំទី៖ Jordan Pickford (Everton), Jack Butland (Stoke), Nick Pope (Burnley).

ខ្សែការពារ៖ Trent Alexander-Arnold (Liverpool), Kyle Walker (Man City) Kieran Trippier, Danny Rose (both Tottenham), Harry Maguire (Leicester), Phil Jones (Man Utd), John Stones (Man City), Gary Cahill (Chelsea).

ខ្សែបម្រើ៖ Jordan Henderson (Liverpool), Eric Dier, Dele Alli (both Tottenham), Jesse Lingard, Ashley Young (both Man Utd), Fabian Delph (Man City), Ruben Loftus-Cheek (Chelsea).

ខ្សែប្រយុទ្ធ៖ Raheem Sterling (Man City), Jamie Vardy (Leicester), Harry Kane (Tottenham), Marcus Rashford (Man Utd), Danny Welbeck (Arsenal)។

ប្រវត្តិជួបគ្នា៧ប្រកួតសម្រាប់គូនេះ

29/06/18England 0 – 1 Belgium

02/06/12England 1 – 0 Belgium

10/10/99England 2 – 1 Belgium

29/05/98Belgium 0 – 0 England

27/06/90England 1 – 0 Belgium

12/06/80Belgium 1 – 1 England

18/06/54England 4 – 4 Belgium

ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: ស្មើគ្នា ១-១

ទស្សនៈPD: ស្មើគ្នា ២-២

ទស្សនៈAsianB: បែលហ្សុិកអាចឈ្នះ ៕


ចែករំលែក៖