ខេត្តកំពង់ឆ្នាំង៖ ថ្លែងក្នុងជំនួបសំណេះសំណាល និងឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា និង បងប្អូនខ្មែរឥស្លាមនៅភូមិផ្សារត្រាច ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសុក្រ ១កើត បឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ១៣កកដ្ដា ឆ្នាំ២០១៨ លោកអូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈចលនាសាសនិកឥស្លាម បានលើកឡើងថា៖ បងប្អូនបានចូលរួមការពារសុខសន្តិភាពជូនខ្លួនឯងនិងប្រជាជាតិកម្ពុជា ដោយសារតែបងប្អូន បានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា “ លោកបន្តថា អាស្រ័យហេតុនេះ ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅតែសង្ឃឹមយ៉ាងមុតមាំថា សម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា របស់បងប្អូនជនរួមជាតិ ជាពិសេសបងប្អូនខ្មែរឥស្លាម នៅតែរក្សាគោលជំហរយ៉ាងមុតមាំ ការសម្រេចិត្តឈរលើឆន្ទៈដ៏ត្រឹមត្រូវ ក្នុងការបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៩ កក្កដា ២០១៨នេះ ដែលឈរលំដាប់លេខរៀងចុងក្រោយគេ គឺលេខរៀងទី២០ ដើម្បីបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តនៅជានាយករដ្ឋមន្រ្តី និងនៅជាម្លប់ដ៏កក់ក្តៅដល់យើងទាំងអស់គ្នា ។
លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើង ពីសមិទ្ធផលជាច្រើនត្រូវបានបង្កើតឡើងនិងមានការរីកចម្រើនជាបន្តបន្ទាប់ រួមជាមួយនឹងគោលនយោបាយល្អៗនានា ដែលបានផ្តល់ជូន និងលះបង់តស៊ូ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
លោកបន្តថា៖ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រ ពៃណីសាសនា សូមបង ប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជា ។ លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែ មួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។ គណបក្ស ប្រជាជនមាន គោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេសជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕ សំរិត