ភ្នំពេញ៖ អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា សុំការគាំទ្រពីរដ្ឋបាលសាលារាជធានីភ្នំពេញ ក្នុងឱកាសប្រា រព្វខួបលើកទី៦៥ឆ្នាំ នៃចំណង មិត្តភាពកម្ពុជា-ជប៉ុនឲ្យបានល្អ ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញ នាចុង ឆ្នាំ២០១៨នេះ។
អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា រួមជាមួយភ្នាក់ងារទូរទស្សន៍ ជប៉ុន NHKបានស្នើបែបនេះ ខណៈលោក ចូលជួប សម្ដែងការគួរសម ជាមួយ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ កក្កដា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ដើម្បី សុំកិច្ចសហការ ពីរដ្ឋបាលរាជធានីភ្នំពេញ រៀបចំខួបលើកទី៦៥ នៃ ចំណងមិត្តភាព និងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញ នៅដើមខែធ្នូ ឆ្នាំ២០១៨។
លោកតា កាហាស៊ី ហ្វូមីអាគី អតីត ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានជម្រាបជូនពីគោលបំណង ប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុននេះ ផ្តោតលើការពង្រឹងផ្នែកវប្បធម៌កម្ពុជា- ជប៉ុន ពិសេស បញ្ជៀ្របការយល់ដឹង កាន់តែច្បាស់ បន្ថែមទៀត សម្រាប់យុវវ័យកម្ពុជា- ជប៉ុន លើផ្នែកវប្បធម៌ ក្រោមការរៀបចំពីភ្នាក់ងារព័ត៌មាន N H K ដែលជាទីភ្នាក់ងារជាផ្លូវការរបស់រដ្ឋ និងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពីព្រឹត្តិការណ៍នេះ ទៅកាន់ពិភពលោក តាមរយៈភាពយន្តតុក្កតា ការបង្ហាញម៉ូតនិងការប្រគំតន្ត្រី លើខ្លឹមសារគួរឲ្យស្រឡាញ់ ដែលភាសាជប៉ុនហៅថា ខាវ៉ៃ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ។ លោកបានបន្តថា ៖ ក្នុងនាមអាជ្ញាធរ និងក្នុងនាមថ្នាក់ដឹកនាំ ឯកឧត្តម ក៏ដូចមន្ត្រីសាលារាជធានីភ្នំពេញទាំងអស់ នឹងត្រៀមខ្លួនជាស្រេចដើម្បី ផ្តល់កិច្ចសហការ ជាមួយភាគីជប៉ុន សម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ ខួបលើកទី៦៥ នៃចំណងមិត្តភាព និងការទូតកម្ពុជា-ជប៉ុននេះឲ្យទទួលបានជោគជ័យ។ ទន្ទឹមគ្នានេះ ឯឧត្តម អភិបាល រាជធានី ក៏បានផ្តល់យោបល់ ឲ្យភាគីជប៉ុន ធ្វើលិខិតជាផ្លូវការមួយ ទៅក្រសួងការបរទេស និងក្រសួងមហាផ្ទៃផងដែរ អំពីគោលបំណង សហការរៀបចំការងារនេះ ឲ្យមានប្រសិទ្ធភាព៕ សំរិត