ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ១២នាក់ជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស១២នាក់ដែលជាប់ពាក់ព័ន្ធ និងករណីប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនបានជាបន្តបន្ទាប់ ។

យោងតាមរបាយការរបស់សមត្ថកិច្ចបានឲ្យយដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង២២ និង០០នាទីនៅចំណុចផ្លូវ១០១៥ភូមិឧញ្ញ៉ាវ៉ាង សង្កាត់ភ្នំពេញថ្មី នគរបាលបានឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីប្រើប្រាស់គ្រឿងញៀន ។ លុះដល់ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង០០ និង៣០នាទីយប់នៅចំណុចផ្លូវលេខ១៩៨៤ នគរបាលបុស្តិ៍ភ្នំពេញថ្មីបានឃាត់ជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១កញ្ចប់តូច និងម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីស្មាស់ពាក់ស្លាកលេខព្រៃវែង1BJ.8742 ខណៈសមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន ។

របាយការដដែលបានឲ្យដឹងទៀតថា រហូតមកដល់ម៉ោង០០ និង៣០នាទីនៅចំណុចភូមិស្លែងរលើងនគរបាលប៉ុស្តិ៍អូរបែកក្អមបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើប្រាស់គ្រឿងញៀន ។ លុះមកដល់វេលាម៉ោង២ និង៣០នាទីថ្ងៃ. ខែ.ឆ្នាំ ដដែល នគរបាលបានឃាត់ខ្លួនជនសង្ស័យ៦នាក់បន្ថែមទៀតនៅភូមិស្លែងរលើងផ្លូវ២០០៤សង្កាត់អូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខករណីប្រើប្រាស់គ្រឿងញៀនដូចគ្នាសរុបមាន១២នាក់ ។

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់រួម និងវត្ថុតាងកំពង់ឃាត់ខ្លួនសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការនៅពេលក្រោយ៕ តុងសីហា


ចែករំលែក៖