ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិស្បែកខ្មៅ២ក្រុមឈ្លោះប្រកែកឈានដល់បង្កហិង្សាត្រូវសមត្ថកិច្ចនាំយកមកសួរនាំ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិស្បែកខ្មៅ២ក្រុមមានជម្លោះទាក់ពាក្យសំដី និងឈានដល់បង្កហិង្សាវាយតបបណ្ដាលឲ្យរបួសស្រាល បង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនយកមកប៉ុស្តិ៍ដេីម្បីសាកសួរនាំ ។ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១២ និង៣០នាទី ថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នៅចំណុចផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

សមត្ថកិច្ចបានប្រាប់ថាមានបុរសជនបរទេសស្បែកខ្មៅ២ក្រុមបានមានជម្លោះពាក្យសំដីរហូតឈានដល់បង្កហិង្សាវាយតបគ្នាហេីយក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ក៏នាំកម្លាំងចុះទៅដល់កន្លែងកេីតហេតុហេីយនាំមកនគរបាលប៉ុស្តិ៍ទាំងភាគីសងខាងដេីម្បីសាកសួរនាំពីអង្គហេតុអ្វីបានជាបង្កហិង្សាដាក់គ្នា ។

សមត្ថកិច្ចនគរបាលនាយកដ្ឋានការិយាល័យជនបរទេសបានសហការជាមួយនគរបាលប៉ុស្តិ៍ទំនប់ ខណ្ឌចំការមនដោយបុរសជនស្បែកខ្មៅ៤នាក់ហេីយម្នាក់បានបង្កហិង្សាវាយតបរបួសតិចតួចហេីយក៏ត្រួតពិនិត្យឫឯកសារលិខិតឆ្លងដែនមាន៣នេះបញ្ជាក់ថាជាជនជាតិនីហ្សេរីយ៉ាមាន៣នាក់ក្នុងចំណោមម្នាក់ដែលបុរសជនជសតិស្បែកខ្មៅវាយរបួសតែមិនស្គាល់ដោយគ្មានលិខិតឆ្លងដែនបញ្ជាក់ជាជនជាតិអ្វីឲ្យពិតប្រាកដនោះរង់ចាំយកទៅការិយាល័យជនបរទេសដេីម្បីសាកសួរនាំបន្តទេីបដឹងច្បាស់ ៕ សរស្មី


ចែករំលែក៖