ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បុរសជនជាតិចិន២នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១០ឆ្នាំ ក្រោមការចោទប្រកាន់កំហែងយក និងបទរំលោភសេពសន្ទវៈនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនជាប់ចោទទី១.ឈ្មោះ DAI ZE QING ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និងជនជាប់ចោទ ទី២.ឈ្មោះ YAN QIU FEN ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។
សូមបញ្ជាក់ថា ចៅក្រមសាលាដំបូងភ្នំពេញកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទបុរសជនជាតិចិន២នាក់ ជាប់ចោទពីបទចាប់បង្ខាំងមនុស្សរំលោភសេពសន្ទវៈ និងជំរិតទារប្រាក់ ប៉ុន្តែក្រោយបញ្ចប់សវនាការ តុលាការបានលើកពេលមកប្រកាសសាលក្រមនៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៨នេះ។
ជនជាតិចិន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំង នគរបាល ខេត្តកណ្តាលធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅចំណុច ផ្ទះសំណាក់ដាល្លាវីន ក្នុងបន្ទប់ លេខ ១១៣ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅក្នុងពេលសវនាការជនជាប់ចោទទាំង២នាក់ខាងលើបានបដិសេធថា ពួកគេមិនបាន ប្រព្រឹត្តដូច ការចោទប្រកាន់នោះទេ។ ចំណែកជនរងគ្រោះឈ្មោះ CHENG PINGYUN ហៅ ZHAO XIA ភេទស្រី អាយុ ២៤ឆ្នាំជនជាតិចិន បានបំភ្លឺថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦វេលាម៉ោង ១២និង០០នាទីយប់ មុនពេលកើត ហេតុមានភ្ញៀវជាជនជាតិចិនដូចគ្នា ដែលស្គាល់គ្នាតាមរយៈ Wechat បានលេខទូរសព្ទលេខ ០៩៧ ៣៧ ៣៩ ៧១០ ជារបស់ ជនជាប់ចោទ បានទាក់ទងមកលេខ ០៨៨ ៦០០ ៧៤ ២៦ ជាលេខរបស់ជនរងគ្រោះ ឲ្យមកជួយ ម៉ាស្សា នៅខាងក្រៅ ។
ដោយជនជាប់ចោទបានឲ្យជនរងគ្រោះ មក ជួបនៅចំណុចផ្សារយីហោខាយសាន ផ្លូវ សហព័ន្ធរុស្សី ខាងមុខប្រលានយន្ត ហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌ ពោធិ៍សែន ជ័យ។
នៅពេលជួបគ្នាក្រុមជនជាប់ចោទ បានយកកូនកាំបិតមុតស្រួច ភ្ជង់គម្រាម ជនរងគ្រោះ ឡើងជិៈ រថ យន្ត តាក់ស៊ីមួយគ្រឿងមិនចាំម៉ាក និងស្លាកលេខ ពណ៌ក្រហម ទៅជាមួយជនជាប់ចោទទាំង២នាក់ រហូត មកដល់ចំណុចមិនចាំ ក្រុមជនជាប់ចោទបាននាំជនរងគ្រោះចូលទៅផ្ទះសំណាក់ យីហោដាល្លាវីន ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយនាំចូលសម្រាក់ក្នុងបន្ទប់លេខ ១១៣។
ពេលនោះជនជាប់ចោទទាំងពីរ បាននាំគ្នាចាប់រំលោភទៅលើជនរងគ្រោះ ដោយ ជនសង្ស័យ DAI ZE QING ជាអ្នក រំលោភមុនបានសម្រេច១លើក និងបន្ទាប់ មក YAN QIU FEN បានធ្វើសកម្មភាពចាប់រំលោភ ទៅលើជនរងគ្រោះរហូតបានសម្រេចចំនួន២លើក ។
បន្ទាប់ពីធ្វើសកម្មភាពរំលោភ រួចហើយជនជាប់ចោទបាន យកកូនកាំបិតចុង ស្រួចភ្ជង់ គម្រាមថា សម្លាប់ជនរងគ្រោះ បើសិនជាជនរងគ្រោះហ៊ានស្រែក។ លុះនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ប្រហែល ១១ ទៅ១២ថ្ងៃត្រង់ទើបជនជាប់ចោទ ឈ្មោះ YAN QIU FEN បានធ្វើសកម្មភាពចាប់ រំលោភទៅ លើជនរងគ្រោះរហូត បានសម្រេចម្តងទៀត។
បន្ទាប់មកជនជាប់ចោទ បានទូរសព្ទទៅថៅកែ ជាជនជាតិចិនរបស់ជនរងគ្រោះ តាមរយៈលេខ ០៨៨ ៨០ ៥៣ ៦៣៦ ដើម្បីជម្រិតទារប្រាក់ចំនួន មួយម៉ឺនដុល្លា ជាថ្នូរនៃការដោះលែងជនរងគ្រោះ បើមិន ប្រាក់ ទេ និងសម្លាប់ជនរងគ្រោះចោល។ ពេលនោះថៅកែ របស់ជនរងគ្រោះឈ្មោះ វ៉ា បានវេរប្រាក់ចំនួន ២០០$ ទៅឲ្យជនជាប់ចោទហើយគាត់បានមកប្តឹងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បី ជួយ អន្តារគមន៍ ។
ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាមកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយនឹងកម្លាំងនគរបាលក្រុងតាខ្មៅ ឆ្មក់ចូលក្នុងបន្ទប់ដែលជន សង្ស័យលាក់ខ្លួន និង បានជួយរំដោះជនរងគ្រោះបានដោយសុវត្ថិភាព៕ស តារា