ខេត្តព្រះសីហនុ៖ មកដល់ព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជនន់នៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានកើនឡើងវិញ បន្ទាប់ពីបានស្រកចុះបន្តិចនៅវេលាយប់មិញ ។
គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ទឹកនៅតែបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ ៨០០-៩០០ ម ក្នុងកម្ពស់ប្រមាណ ១,៤០-១,៥០ ម ។
ការធ្វើចរាចរឆ្លងកាត់ នៅតែបន្តផ្អាកជាបណ្តោះអាសន្ន ៕