ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ១គ្រឿងបោះពួយបុកម៉ូតូសណ្ដោងរ៉ឺម៉ករបួសធ្ងន់ម្នាក់នៅឃុំឈើតុំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសអ្នកបើកបរម៉ូតូហុងដាឌ្រីមម្នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជែងរថយន្តជ្រុលបុកម៉ូតូសណ្ដោងរ៉ឺម៉ក ខណៈដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្មា នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៨ និង០០នាទីយប់ ថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរបានឲ្យដឹងថា មុនដំដូងគេឃើញបុរសម្នាក់ជិះម៉ូតូ ១គ្រឿងម៉ាក់ ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពោធិសាត់ 1F 6179 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានវ៉ារថយន្ត ១គ្រឿង ទើបជ្រុលបុកម៉ូតូសណ្ដោងរ៉ឺម៉កពេញទំហឹងនៅគ្រាដែលកំពុងធ្វើចរាចរណ៍ស្របទិសគ្នា បណ្ដាលឲ្យភាគ្គីខាងម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរតែម្ដង ។

របាយការណ៍ខាងលើបន្តទៀតថា(អ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ករត់គេចខ្លួន) ចំណែកភាគ្គីជនរងរបួសឈ្មោះ ចាន់ រឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែិខេត្តពោធិ៍សាត់ ដោយឡែក៖ វត្ថុតាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ករក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ រងចាំធ្វើការវាសវែងដើម្បីដោះស្រាយគ្នាជាក្រោយ៕ ប៉ឹម ពិន


ចែករំលែក៖