ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់យុវជនម្នាក់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តតាកែវ: កាលពីវេលាម៉ោង ៦ និង១០នាទីល្ងាចថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់យុវជនម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា កើតទ្បើងនៅខេត្តតាកែវ ។

ជនបង្កមានឈ្មោះ ហ ប.ធ​ ភេទប្រុស អាយុ២០ឆ្នាំ ទីលំដៅនៅភូមិឃុំកើតហេតុ បានវាយជនរងគ្រោះ ឈ្មោះ ជ ច.ធ មួយដៃត្រូវចំស្មាខាងស្ដាំ រួចគប់នឹងដុំឥដ្ឋ តែមិនត្រូវ ហើយក៏បន្តដេញវាយជនរងគ្រោះរហូតដល់ក្នុងផ្ទះ នៅពេលនោះ ឈ្មោះ ហែម ប៊ុនធី បានយកដំបងវាយទៅលើឈ្មោះ ព.យ ភេទស្រី ត្រូវជាម្ដាយជនរងគ្រោះ បណ្ដាលឲ្យរបួសម្រាមដៃខាងឆ្វេង ដេរ ៩ថ្នេរ ។

ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចស្រុកសំរោង បាននាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕ ស តារា


ចែករំលែក៖