កណ្តាល៖ ក្រុមចោរប្លន់ប្រដាប់ដោយដុំថ្ម យ៉ាងសកម្មប្រចាំស្រុកស្អាង ធ្វើសកម្មភាពប្លន់ជិត១០លើក សម្រេចបាន០៥លើក ចំនួន០៤នាក់ កាលពីព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួចមានស្ងានទម្ងន់ទោស” ដែលប្រព្រឹត្តនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ កក្តដា ២០១៨ តាមមាត្រា៣៥៣ ,៣៥៧ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី៣(បី)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ ។
ជនត្រូវចោទមានឈ្មោះ១.ឈ្មោះរិន វ៉ាន់ឌី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ននៅផ្ទះជួល ភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អង ខេត្តកណ្ដាល ទី០២.ឈ្មោះខៀវ គីមឡុង ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ.មិនពិតមានទីលំនៅភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ទី០៣.ឈ្មោះ លីម គីមទ្រី ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិក្រពើហាលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ទី០៤.ឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះខ្វែក សុភ័ក្រ្ដ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់ដេរ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រែកត្រែងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកក្កដា ជនរងគ្រោះជិះម៉ូតូម៉ាកHONDA c125សេរីឆ្នាំ២០១៨ មកដល់ភូមិកោះគរឃុំរកាខ្ពស់ត្រូវបានជួបក្រុមជនសង្សយ័ខាងលើ (ជិះម៉ូតូ៣គ្រឿង)ធ្វើសកម្មភាពដេញវាយជនរងគ្រោះរហូតមកដល់ភូមិព្រែកត្រែង ឃុំសិត្បូ ក៏ដួលម៉ូតូភ្លាមនោះជនរងគ្រោះស្រែកថាចោរៗ ទើបមានប្រជាពលរដ្ឋចេញមកជួយ រំពេចនោះជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួនដោយបន្សល់ ទុកម៉ូតូចំនួន០១គ្រឿងនៅកន្លែងកើតហេតុជារបស់ជនសង្ស័យ(វ៉ាន់ឌី) ។
កម្លាំងប៉ុស្តិ៍សិត្បូ សហការជាមួយកម្លាំងផ្នែកព្រហ្មទ័ណ្ឌស្រុកស្អាងដឹកនាំផ្ទាល់ដោយលោកវរះសេនីយ៍ឯក សេង សុជាតិ អធិការ បានស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា ឈ្មោះ រិន វ៉ាន់ឌី បានសារភាពពីបក្ខពួករបស់ខ្លួន។ មុខសញ្ញាចំនួន៣នាក់ទៀត ឈ្មោះលីម គីទ្រី អាយុ ១៧ឆ្នាំ, ឈ្មោះខៀវ គីមឡុង អាយុ ១៨ឆ្នាំ និងឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ ១៨ ឆ្នាំ ៕ ឆដា