ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីចំណាស់ម្នាក់រអឹលជើងធ្លាក់រង្វះអូរលង់ស្លាប់គ្មានអ្នកណាដឹង

ចែករំលែក៖

ខេត្តកំពត: ប្រជាពលរដ្ឋក្នុងភូមិនាំគ្នាភ្ញាក់ផ្អើលបន្ទាប់បានប្រទះឃើញសពស្ត្រីវ័យចំណាស់ម្នាក់ បានស្លាប់នៅចំណុចមុខផ្ទះរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូល ថ្ងៃ ពុធ ៦ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

នគរបាលក្រុងកំពតបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉ែន សន ភេទស្រី អាយុ៥៩ឆ្នាំ ជាអ្នកមកពីចម្ងាយ មានស្រុកកំណើតនៅភូមិត្រពាំងស្វាយ ឃុំតាខេម ស្រុកត្រាំកក់ ខេត្តតាកែវ មកនៅក្រុងកំពតនេះយូរខែមកហើយ ។ ស្រ្តីរងគ្រោះទំនងជាលង់ទឹករង្វះអូរមាន ជម្រៅជ្រៅដែលគេជីកបង្ហូរទឹកភ្លៀងតាមមុខផ្ទះអ្នកភូមិនៅរដូវវស្សានេះ ពេលដែលគាត់រអឹលជើងធ្លាក់ចូលទៅរង្វះនោះដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ ។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យទៅលើសពបានឲ្យដឹងថា ករណីនេះជាករណីលង់ទឹកស្លាប់ និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ប្រាថ្នា


ចែករំលែក៖