ព័ត៌មានទាន់ហេតុការណ៍៖

(បច្ចុប្បន្នភាព)៖ ស្ថានភាពទឹកជំនន់ព្រែកកំពង់បាយ ខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានធ្វើបច្ចុប្បន្នភាពស្ថានភាពទឹកជំនន់ព្រែកកំពង់បាយដូចខាងក្រោម៖

«មកដល់ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ ទឹកព្រែកកំពង់បាយ បានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត ។ គិតត្រឹមម៉ោង ៦:៣០ នាទីព្រឹកនេះ ទឹកព្រែកបានជន់ឡើងលិចចូលតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ ស្រុកឈូក ស្រុកជុំគិរី និងសង្កាត់មួយចំនួនដែលនៅជាយក្រុងកំពត ។ ភ្លៀងបន្តធ្លាក់ ទឹកពីតំបន់ខាងលើនៅតែបន្តហូរចាក់ចូល ដូចនេះទឹកព្រែកនឹងបន្តកើនឡើង ។ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ » ៕


ចែករំលែក៖