ព័ត៌មានទាន់ហេតុការណ៍៖

រ៉ាប៊ី និងសៅ ឧត្តមធ្វើឲ្យកក្រើកថ្ងៃសម្ពោធទូរស័ព្ទ Honey Y1

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងកញ្ញា រ៉ាប៊ី និង តារាចម្រៀងប្រុស សៅ ឧត្តម បានបង្កើតឲ្យមានការភ្ញាក់ផ្អើលពេញផ្សារទំនើបAeon Mall 2ក្នុងព្រឹត្តិការណ៍ប្រកាសសម្ពោធដាក់លក់ទូរស័ព្ទសេរីថ្មី ម៉ូដែល Honey Y1 របស់ក្រុមហ៊ុនខេមហ្វូន។ កម្មវិធីនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៩ខែកក្កដានេះក្រោមវត្តមានតំណាងក្រុមហ៊ុន សិល្បករ អ្នកជំនួញជាច្រើនរូប។

តារាចម្រៀង រ៉ាប៊ី ដែលបានក្លាយជាតារាតំណាងផលិតផលរបស់ក្រុមហ៊ុន ខេមហ្វូន បានបង្ហាញវត្តមានជាមួយនឹងការបង្ហើរសំនៀង និងក្បាច់រាំរស់រវើកធ្វើឲ្យកក្រើកអ្នកចូលរួមនិងអ្នកទស្សនា។ ក្រៅពីបទចម្រៀងទោល តារាស្រីរូបនេះក៏បានច្រៀងរួមគ្នាជាមួយតារាចម្រៀងប្រុស លោក សៅ ឧត្តមផងដែរ។ ម្ចាស់បទ”មាន់ស្រែរូបនេះបានបញ្ជាក់ថា នាងពិតជាសប្បាយចិត្តខ្លាំងក្រោយពីក្រុមហ៊ុនសម្រេចចិត្តជ្រើសរើសនាងជាតារាតំណាងផលិតផល។ នាងថាពិតជាពេញចិត្តនឹងការងារជួយផ្សព្វផ្សាយអំពីផលិតផលទូរស័ព្ទដៃទំនើប និងកំពុងពេញនិយមនៅលើទីផ្សារ។ នាងថាជារបត់ថ្មីដែលប្រជាជនខ្មែរនិយមប្រើប្រាស់ទូរស័ព្ទដៃទំនើប បច្ចេកវិទ្យាទាន់សម័យ រូបរាងស្រស់ស្អាត ពណ៌ទាក់ទាង និងមានតម្លៃសមរម្ភ។

លោក លុន បូរី ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនខេមហ្វូនបានបញ្ជាក់ថាកន្លងមកក្រុមហ៊ុនទទួលបានជោគជ័យច្រើនលើការលក់ទូរស័ព្ទដៃនៅលើទីផ្សារនៃប្រទេសកម្ពុជា ហើយរហូតដល់ល្ងាចថ្ងៃទី១៩ខែកក្កដានេះទូរស័ព្ទសេរីថ្មីHoney Y1 មានការបញ្ជាទិញទុកមុនប្រមាណ៥ពាន់គ្រឿង និង២០ម៉ឺនគ្រឿងទៀតពីបណ្តាប្រទេសផ្សេងៗ។

លោក ឃុន ហេង ប្រធានផ្នែកទីផ្សារក្រុមហ៊ុនខេមហ្វូនបានបញ្ជាក់ថា Honey Y1 ជាស្មាតហ្វូនសេរីថ្មីរបស់ខេមហ្វូនត្រូវបានរចនារូបរាងស្តើងទាន់សម័យបំពាក់ដោយកាំមេរ៉ាភ្លោះ13MG+2MP អមដោយបច្ចេកវិទ្យាទំនើបទាន់សម័យ មានអេក្រង់ធំពេញគែម អង្គចងចាំRam 2GB និងMemory 16GB និងថាមពលថ្មខ្លាំង ជាមួយនឹងបច្ចេកវិទ្យាស្កេនមុខដើម្បីដោះសោរផងដែរ។ សម្រាប់តម្លៃវិញត្រឹម១១៥ដុល្លារអាមេរិកជាមួយនឹងការបន្ថែមជូនកាដូជាច្រើនប្រភេទសរុបទឹកប្រាក់ចំនួន៥០ដុល្លារអាមេរិក៕ វឌ្ឍនា


ចែករំលែក៖