ព័ត៌មានទាន់ហេតុការណ៍៖

ជំពាក់លុយគេ២០០$ដោយសារចាញ់ល្បែង មកសុំលុយម្ដាយយកទៅសងគេមិនបាន តូចចិត្តឡើងទៅចងកសម្លាប់ខ្លួនបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានចាញ់ល្បែងជំពាក់លុយគេ២០០$ ហើយមកសុំលុយម្តាយដើម្បីយកទៅសងគេ តែម្ដាយមិនឲ្យក៏សំរេចចិត្តឡើងលើផ្ទះ ចង ក សម្លាប់ខ្លួនបានសម្រេច ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះល្វេងបើកគ្លីនិច តាមបណ្ដោយផ្លូវដើមព្រីង ស្ថិតក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើ មានឈ្មោះ វង្ស គង់គា ភេទប្រុស អាយុ២៨ឆ្នាំ នៅលាវ ស្នាក់នៅជាមួយឪពុកម្ដាយ ផ្ទះទីតាំងកើតហេតុ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលជនរងគ្រោះសម្លាប់ខ្លួននោះគឺ រូបគេបានសុំលុយម្ដាយចំនួន២០០$ ដើម្បីយកទៅសងគេ ព្រោះជនរងគ្រោះបានចាក់បាល់ចាញ់ និងជំពាក់គេថែមទៀត តែម្ដាយជនរងគ្រោះមិនឲ្យ ធ្វើឲ្យជនរងគ្រោះខូចចិត្ត និងគិតថាចេះតែធ្វើឲ្យគ្រួសារពិបាកដោយសារូបគេ ទើបធ្វើឲ្យជនរងគ្រោះសម្រេចចិត្ត ឡើងទៅជាន់លើយកខ្សែភ្លើងចងជាប់និងធ្នឹមផ្ទះ ហើយចង ក ខ្លួនឯងបណ្ដាលឲ្យស្លាប់តែម្ដង ។

ប្រភពដដែលបានបន្តថា មុននិងឃើញជនរងគ្រោះស្លាប់ដោយសារចង ក នោះគឺ មានក្មួយតូចរបស់ជនរងគ្រោះ ដែលធ្លាប់លេងប្រឡែង បានឡើងទៅលើ ហើយឃើញពូរបស់គេលានអណ្ដាតចេញក្រៅ ក៏ភ័យរត់ចុះមកប្រាប់យាយ និងម្ដាយរបស់គេនៅខាងក្រោម ។ ពេលម្ដាយជនរងគ្រោះឡើងទៅមើល ស្រាប់តែឃើញកូនប្រុសរបស់គាត់ ចង ក សម្លាប់ខ្លួន ហើយបានកាត់ខ្សែទម្លាក់ជនរងគ្រោះចុះមកក្រោមនិងធ្វើចលនាដែរ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយបានបន្សល់លិខិតមួយច្បាប់ទុកឲ្យម្ដាយផងដែរ ។

ក្រោយពីសមត្ថកិច្ចទទួលបានដំណឹងនេះភ្លាម ក៏ប្រញាប់ចុះទៅកន្លែងកើតហេតុ និងរាយការណ៍ទៅជំនាញខាងកោសល្យវិច័យឲ្យមកពិនិត្យសាកសពជនរងគ្រោះខាងលើ ។ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ សពពិតជាស្លាប់ដោយសារ(ធ្វើអត្តឃាត ដោយចង ក សម្លាប់ខ្លួនឯងពិតប្រាកដមែន) រួចក៏បានប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖