ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសម្ភារសំណង់សំពីងសំពោងក្រុមហ៊ុនរាជសីហ៍ឡូធីស្ទីក បើកថយក្រោយបុករះ ដេប៉ូលក់ចែកចាយហ្កាស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តដឹកសម្ភារសំណង់សំពីងសំពោងរបស់ក្រុមហ៊ុនរាជសីហ៍ឡូធីស្ទីក បើកបរខុសលក្ខណ:បច្ចេកទេស ថយក្រោយបុករះដេប៉ូលក់ចែកចាយហ្គាសយីហោសន្តិភាព រងការខូចខាតសម្ភារលក់ដូរ ប៉ុន្តែមិនបង្កឲ្យរងរបួស ឬប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលមិន និងគឹតដល់ខណ: ដែលរថយន្តដឹកទំនិញសម្ភារសំណង់សំពីងសំពោង ដែលមានស្លាកសញ្ញាសំគាល់ រថយន្តរបស់ក្រុមហ៊ុនរាជសីហ៍ឡូធីស្ទីកខណ:ពេលកំពុងបើកបរឡើងតាមវិថីលេខ១០៨ ទល់មុខអតីត:មហោស្របចាស់ស្ថិតក្នុងសង្កាត់លេខ០២ ក្រុង.ខេត្តព្រះសីហនុ មកដល់ចំណុចតភ្ជាប់ និងវិថី មិត្តភាព ដែលជាផ្លូវចំណោតឡើងស្រាប់តែរថយន្តដឹកទំនិញខាងលើបានរអិលថយក្រោយយ៉ាងលឿន មកបុករះដេប៉ូលក់ចែកចាយហ្គាសយីហោសន្តិភាព និងហាងជួសជុលសម្ភារអគ្គិសនី យីហោយឹម ខន ដែលមានទីតាំងស្ថិតនៅចំណុចកើតហេតុខាងលើបណ្តាលឲ្យរងការខូចខាតសម្ភារលក់ដូរអស់ជាច្រើន ប៉ុន្តែមិនបានបណ្តាលឲ្យរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ។

សមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការ រដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាហេតុការណ៍ខាងលើបានកើតឡឡើងនៅវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នៅកន្លែងកើតហេតុខាងលើ ។ ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាអ្នកបើកបររថយន្តបង្កហេតុឈ្មោះគេង គង់ ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភញមិទួលទ្រេប ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបររថយន្តម៉ាក (HINO ) ពណ៌សលយខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A_1415 ជារថយន្តរបស់ក្រុមហ៊ុន ដែលមានយីហោខាងលើ ។

អ្នកបើកបររថយន្តខាងលើបានឲ្យដឹងថាខណ:រូបគេ បើកបរមកដល់ចំណុចកើតហេតុជាផ្លូវឡើងចំណោតផងហើយនៅចំណុចខាងមុខកំពុងតែស្ទះចរាចរណ៍ផង ស្រាប់តែរថយន្តហ្វាំងមិនជាប់មានបញ្ហាបច្ចេកទេស ក៍រអិលថយក្រោយមកបុក និងដេប៉ូខាងលើតែម្តងទៅ ។ ក្រោយកើតហេតុអ្នកបើកបរ រួមទាំងរថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ នៃស្នងការរដ្ឋានខេត្តព្រះសីហនុដើម្បីដោះស្រាយទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖