ព័ត៌មានទាន់ហេតុការណ៍៖

ចិនគាំទ្រមិនងាករេចំពោះកម្ពុជាក្នុងកិច្ចការពារឯករាជ្យ និងម្ចាស់ការខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ អនុពន្ធ័យោធាចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកវរសេនីយ៍ លី នាងយ៉ា li Ningya លើកឡើងថា: ប្រទេសចិនគាំទ្រដោយឥតងាករេចំពោះប្រទេសកម្ពុជាក្នុងកិច្ច ការពារឯករាជ្យភាព និងម្ចាស់ការដោយខ្លួនឯងដើម្បីអភិវឌ្ឍប្រទេសឱយកាន់តែរីកចំរើនបន្ថែមទៀត ។

ការថ្លែងដូច្នោះ ក្នុងពិធីជប់លៀងអបអរសាទរអនុស្សាវរីយ៍ខួបលេីកទី ៩១ឆ្នាំ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន នារាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារហ្រ្គីតឌួគី រាជធានីភ្នំពេញ ដោយមានការអព្ជើាញចូលរួមជាអធិបតីពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ព្រមទាំងមានការចូលរួមមន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបទៀត ។

ក្នុងឱកានោះដែរលោកli Ningya សង្កត់ធ្ងន់ថា ប្រទេសចិននិងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការអស់រយៈ ពេល ៦០ ឆ្នាំមកហើយៗ ប្រទេសយើងទាំងពីរបានចាត់ទុកមិត្ត ភាពស្មើគ្នានិងចាប់ដៃសហការគ្នា ក្លាយជាអ្នកជិតខាងល្អ មិត្តភ័ក្រល្អ បងប្អូនល្អនិងពួកម៉ាកល្អថែមទៀតរវាងថ្នាក់ដឹកនាំកា លពី ៦០ ឆ្នាំមុន ។

លោកអនុព័ន្ធយោធារូបនេះបន្តទៀតថា ប្រទេសយើងទាំងពីរមានបទ ពិសោធន៍ ប្រវត្តិសាស្រ្តស្រដៀងគ្នា ក្នុងដំណើរការស្វែងរកឯករាជ្យ អធិបតេយ្យ និងរំដោះជាតិ កាន់តែមានតម្លៃសម្រា ប់ សន្តិភាពនិងឯករាជ្យ ព្រមទំាងរំដោះទឹកដីពីពួកចក្រពត្តិនិយមចាស់ថ្មីដូចគ្នា។ យេីងសង្ឃឹមយ៉ាងមុតមាំថា: ចាប់ពីវេលានេះតទៅមុខ គ្មានកម្លាំងអនុភាពណាមកបំបែកបំបាក់ចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេ សទាំងពីរបានឡេីយ។ យេីងកាន់ដៃគ្នាបន្តដំណេីរទៅមុខជានិច្ច ក្នុងសុខសន្តិភាព យ៉ាងពេញបរិបូណ៍ ប្រកប ដោយក្តីរីករាយ សម្រាប់វឌ្ឍនភាពដ៏រុងរឿងរបស់មាតុភូមិនាថ្ងៃខាងមុខ ៕ សុខដុម


ចែករំលែក៖