ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមទីប្រឹក្សាបច្ចេកទេសគម្រោង CFW/MoWRAM នៃក្រសួងធនធានទឹកចុះពិនិត្យវាស់វែងលើការងារបច្ចេកទេសលើកប្រឡាយជើងក្អែប

ចែករំលែក៖

ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមទីប្រឹក្សាបច្ចេកទេសគម្រោង CFW/MoWRAM នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីមន្ទីរធនធានទឺក និងឧតុនិយមខេត្តស្វាយរៀង ដើម្បីចុះពិនិត្យវាស់វែងលើការងារបច្ចេកទេសលើកប្រឡាយជើងក្អែបចំនួន ០៩ គម្រោង ដែលបានអនុវត្តបញ្ចប់ ១០០% ដោយសកបទកំពង់ជ្រៃ ស្ថិតនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

គម្រោងនេះប្រើប្រាស់កញ្ចប់ថវិកាសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងគាំទ្រកសិករនៃក្រសួងធនធានទឹក និងឧតុនិយម ៕


ចែករំលែក៖