ព័ត៌មានទាន់ហេតុការណ៍៖

(បច្ចុប្បន្នភាព)៖ ទ្វារទឹករលាំងជ្រៃ ត្រូវបានទម្លាក់ចុះមួយកម្រិតបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម​នៅរសៀលថ្ងៃនេះបានទម្លាក់ចុះមួយកម្រិតទៀតទ្វារទឹករលាំងជ្រៃ ។

មន្ត្រីជំនាញបានឲ្យដឹងយ៉ាងដូច្នេះថា៖ «នៅម៉ោង ៣:៣០ នាទីរសៀល ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារ ទំលាក់ទ្វារទឹករលាំងជ្រៃ ចំនួន ០២ ទ្វារ ចុះបន្ថែម ចំនួន ០១ ម៉ែត្រ ទៀត ។ ដូចនេះ ទ្វារទឹករលាំងជ្រៃ ចំនួន ០២ ទ្វារ ត្រូវបានទម្លាក់ចុះបាន ចំនួន ០៣ ម៉ែត្រ បន្ទាប់ពីស្ថានភាពទឹកជំនន់នៅផ្នែកខាងលើ មានសភាពកាន់តែធូរស្រាល ។

សូមជម្រាបផងដែរថា ទ្វារទឹករលាំងជ្រៃ មានសរុបចំនួន ០៥ ទ្វារ ដោយទ្វារនីមួយៗមានទទឹង ១២ ម៉ែត្រ និងកម្ពស់ ០៧ ម៉ែត្រ» ៕


ចែករំលែក៖