ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិគ្រឹងខ្យល់គរ ស្លាប់ចោលប្ដីចំណាស់ និងកូននៅក្នុងផ្ទះ

ចែករំលែក៖

ខេត្តរតនគិរីៈ ស្ត្រីជនជាតិគ្រឹងម្នាក់ បានប្រកាច់ស្លាប់ចោលប្ដីវ័យចំណាស់ និងកូនឲ្យនៅកំព្រា នៅលើផ្ទះ កាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃ សុក្រ ៨ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បង្កការភ្ញាក់ផ្អើលពេញភូមិ ។

សមត្ថកិច្ចនគរបាល ក្រុងបានលុង បានឲ្យដឹងថា សាកសពមានឈ្មោះ សាអ៊ួយ កាវ៉ីង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិក្រឹង មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្ដីឈ្មោះ កាវ៉ាក ព្រីង អាយុ៧០ឆ្នាំ មុខរបរកសិករ។

ក្រុមគ្រួសារសពបានឲ្យដឹងថា មុនពេលកើតហេតុ ប្តីនិងកូនៗ ចេញទៅធ្វើការនៅក្រៅផ្ទះអស់ ដោយទុកជនរងគ្រោះឲ្យនៅមើលផ្ទះសម្បែងតែម្នាក់ឯង ។លុះមកដល់ពេលរសៀល ប្តីនិងកូន បានវិលត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញស្រី្តរងគ្រោះដេកស្លាប់ក្នុងផ្ទះបាត់ទៅហើយ ទើបនាំគ្នាឆោឡោតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ផ្ទះជនរងគ្រោះធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ហើយក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិក្រឹងនៅគេហដ្ឋានខាងលើ ៕ សហការី


ចែករំលែក៖