ព័ត៌មានទាន់ហេតុការណ៍៖

ធ្វេសប្រហែលបណ្តោយឲ្យកូនស្រីម្នាក់ស្លាប់

ចែករំលែក៖

ខេត្តរតនគិរី៖ ក្មេងស្រីម្នាក់ ក្នុងចំណោម៣នាក់ បានរអឹលជើង បោកក្បាលចំគល់ឈើ ធ្លាក់ចូលទឹកអូរ លង់ស្លាប់តែម្តង ខណៈដែលពួកគេបាននាំគ្នាទៅស្ទូចត្រីលេង ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១៣ ថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអូរចាហាម ភូមិអូកាន ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ស្រីណេ ភេទស្រី អាយុ៩ឆ្នាំ ជាសិស្សថ្នាក់ទី២ ។

មុនកើតហេតុ ក្មេងស្រីមានគ្នា៣នាក់ អាយុពី៩ឆ្នាំដល់១១ឆ្នាំ ទៅស្ទូចត្រីលេងនៅទឹកអូរ ខណៈនោះក្មងរងគ្រោះបានរអឹលជើងដួលបោកក្បាលចំគល់ឈើ ធ្លាក់ចូលក្នុងទឹកអូរលង់ស្លាប់តែម្តង ។

ក្មេងដែលឃើញហេតុការណ៍រត់មកបា្រប់ឪពុកម្តាយក្មេងរងគ្រោះ ចម្ងាយ៥០០ម៉ែត្រទៅចុះរាវរកឃើញក្មេងស្រីរងគ្រោះស្លាប់បាត់ហើយ ។

ឪពុកម្តាយបានត្រឹមតែយំសោកបោកកាយស្តាយស្រណោះតែប៉ុណ្ណោះ ។ សាកសពត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត


ចែករំលែក៖