ព័ត៌មានទាន់ហេតុការណ៍៖

គំនរឈើអារប្រភេទលេខ១ចំនួន១៦០កំណាត់ដែលសន្និធិខុសច្បាប់ត្រូវបានកំលាំងចម្រុះប្រទះឃើញនៅស្រុកអូរជុំ

ចែករំលែក៖

ខេត្តរតនគិរី៖ គំនរឈើអារប្រភេទលេខ១ ចំនួន ១៦០កំណាត់ ដែលជនមិនស្គាល់មុខ យកមកសន្និធិទុកចោល ដោយពុំមានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើត្រូវបានកម្លាំងចម្រុះប្រទះឃើញ ។

កម្លាំងចម្រុះបានប្រទះឃើញគំនរឈើនោះ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ។

ក្រោមការសម្របសម្រួល ដោយ លោករ៉ា បូ វ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី និងមានការ ចូលរួមដោយ រដ្ឋបាលព្រៃឈើផ្នែកសង្កាត់អូរជុំ កងរាជអាវុធហត្ថខេត្ត.ស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ប៉ូយ ស្រុកអូរជុំ ខេត្តរនគិរីបាន ចុះដល់ទីតាំងភូមិសាស្រ្ត ចំនុចនិយាមការ071653 1547355 អូរឡាង ភូមិខ្មែងឃុំប៉ូយស្រុកអូរជុំ ខេត្តរតនគិរី ។

ក្រោយពីកម្លាំងបានពិនិត្យទៅឃើញថា ជាការសន្និធិផលអនុផលព្រៃឈើដោយខុសច្បាប់ ពុំមានលិខិតអនុញ្ញាត ទើបសម្រេចរឹបអូសវត្តុតាងបទល្មើសព្រៃឈើទាំងនោះ ជាបណ្តោះអាសន្ន ។

ដោយចំណុចទីតាំងខាងលើ ពុំអាចដឹកជញ្ជូនបាន លោកព្រះរាជអាជ្ញារង បានបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្ថិ៍ឃុំប៉ូយទទួលថែរក្សាទុកបណ្តោះអាសន្ននៅទីនោះសិនដែរ ដើម្បីរង់ចាំស្រាវជ្រាវរកម្ចាស់ចាត់ការតាមច្បាប់ព្រៃឈើ ៕ ជីវ័ន្ត


ចែករំលែក៖