ភ្នំពេញ៖ ក្មេងប្រុសចំនួន២នាក់បាននាំគ្នាមកដេកនៅក្នុងតូបដែលគេទុកចោលជាយូរមកហើយ ខណៈកំពុងដេកស្រាប់តែមានរថយន្តតាកូម៉ាមួយគ្រឿងបើកមកមិនប្រយ័ត្នក៏ជ្រុលបុកនិងកិនក្មេងទាំងពីរបណ្តាលឲ្យរងរបួសធ្ងន់ធ្ងន់ ភ្លាមនោះក៏ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យតែដោយអកុសលក្មេងប្រុសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ដីឡូត៍ទុកចោលដែលមានកម្មវិធីប្រគំតន្រ្តី នៅ ភូមិ១ក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពក្មេងដែលស្លាប់មានឈ្មោះ ឡូ ភារ៉ា ភេទប្រុស អាយ១២ឆ្នាំ រៀននៅអង្គកាកុមារនៃភាពញញឹម រីឯម្នាក់ទៀតដែលរងរបួសធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យនោះមានឈ្មោះ ចន្ធា វុទ្ធ ធូ ភេទប្រុស អាយុ៩ឆ្នាំ រស់នៅក្រោមបន្ទុក ឪពុកដែលមានឈ្មោះ វន់ វាន ៣៧ឆ្នាំមានមុខរបរ ជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នស្នាក់ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិស្វាយអន្ទរ ខេត្តព្រវែង ។ ចំណែកម្ចាស់រថន្តបង្កមានឈ្មោះ ចិន សាវ៉េត ភេទស្រី អាយុ៣២ឆ្នាំ ភូមិព្រែកអញ្ចែញ ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្នាក់នៅម្តុំទឹកល្អ២ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុក្មេងទាំងពីរនាក់បានទៅរើសអេតចាយជាមួយជីដូនតាំងពីព្រឹកព្រលឹម លុះពេលរើសអេតចាយរួចក្មេងទាំង២នាក់នោះបានដេកនៅតូបលក់ដូរដែលគេទុកចោលបន្ទាប់មកស្រាប់តែមានរថយន្តតាក់កូម៉ា ពណ៌ស្ករ ស្លាកលេខភ្នំពេញ ២2AT-5610 បើកចេញពីតូបមួយផ្សេងទៀតដោយមិនបានប្រយ័ត្នក៏បានកិនក្មេងទាំង២នាក់នោះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំង២នាក់ ភ្លាមៗនោះម្ចាស់រថយន្តបានដឹកក្មេងទាំង២នាក់ទៅ នោះទៅមន្ទីរពេទ្យក្បែរនោះ ដោយសារសភាពរបួសធ្ងន់ធ្ងរ ក៏បញ្ជូនបន្តមកមន្ទីរពេទ្យរុស្ស៊ី តែជាអកុសលក្មេងប្រុសម្នាក់ដែលឈ្មោះ ឡូយ ភារ៉ា ត្រូវបានស្លាប់បាត់ទៅហើយ ។ ចំណែកក្មេងដែលដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យគន្ធាបុប្ផា ។
ក្រោយពេលកើតហេតុសមត្ថិច្ចកិច្ចឃាត់ស្រ្តីម្នាក់បណ្តោះអាសន្នដើម្បីសាកសួររង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ