ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ចងកធ្វើអត្តឃាតមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ចងក ធ្វើអត្តឃាតកាលពីថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិតាំងស្ទោង ឃុំ តាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ ប៉ុន ប៉ុច ភេទប្រុស អាយុ ៥៤ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិខាងលើ។

តាមការបំភ្លឺរបស់ឈ្មោះ ជីន គន អាយុ៥៣ឆ្នាំ ត្រូវជាប្រពន្ធសពបានបញ្ជាក់ថា កាលពីថ្ងៃពីទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោងប្រហែល១៨ និង០០នាទី ក្រោយពីខ្ញុំត្រឡប់មកពីមើលគោវិញបានដួសបបរឲ្យហូប និងទិញថ្នាំឲ្យលេប ពេលនោះប្ដីខ្ញុំគាត់និយាយខុសធម្មតាថា យើងស្លាប់ទាំងអស់គ្នា ភ្លាមនោះខ្ញុំបានលួងលោមឲ្យគាត់ដេកទៅ តែគាត់មិនដេកបែរបានស្ទុះទៅទាញកាំបិតចិតបន្លែ ខ្ញុំភ័យពេកបានរត់ទៅហៅបងប្អូនអ្នកភូមិឲ្យជួយឃាត់ តែឃាត់មិនបានឈ្នះ ខណៈនោះក៏ស្រាតែស្ទុះទៅយកអង្រឹងហូតយកខ្សែមកកាន់ និងដៃជាប់ រហូតដល់វេលាម៉ោង២២ និង៣០នាទី យប់ បងប្អួនក៏បានទៅផ្ទះអស់ចំណែកខ្ញុំមិនហ៊ានដេកនៅផ្ទះទេបានទៅដេកផ្ទះម្ដាយមីង លុះដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៨វេលាម៉ោង៥,០០នាទី ខ្ញុំបានដើរត្រឡប់ពីផ្ទះម្ដាយមីងវិញក៏ឃើញប្ដី ខ្ញុំចងក ភ្ជាប់ និងឃ្នាបផ្ទះស្លាប់បាត់ហើយ ខ្ញុំក៏បានទៅហៅបងប្អួនមកជួយស្រាយ និងបានផ្ដល់ព័ត៍មានក្រោយដល់កម្លាំងជុំនាញ បានសហការជា មួយលោកនាយរងប៉ុស្ថិ៍ លោកគ្រូពេទ្យ លោកមេភូមិ និងបងប្អួនសាច់ញាតិដើម្បីពិនិត្យសព ឃើញថា មានស្នាមជាំខ្នៅមានប្រវែង២១ សង់ទីម៉ែត្រត្រង់ ក ខាងមុខរួចក៏សន្និដ្ឋានបានថា៖ ពិតជាស្លាប់ដោយសារចងក ពិតប្រាកដមែន រួចបានប្រគល់សាកសពជួនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖