ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកមិនស្គាល់អត្តសញ្ញាណ

ចែករំលែក៖

ខេត្តកោះកុងៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកកាលពីរសៀល ថ្ងៃ ចន្ទ ១១ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្បែរទីបញ្ជាការវរសេនាតូចការពារព្រំដែនទឹកលេខ ២៦៩ ស្ថិតក្នុងភូមិសាស្ត្រឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

បន្ទាប់ពីទទួលព័តមាននេះភ្លាម កម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា និងក្រុមគ្រូពេទ្យជំនាញបាន ចុះទៅពិនិត្យឃើញថា សាកសពមិនស្គាល់អត្តសញ្ញាណ ជាមនុស្ស ប្រុសអាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវយឺតដៃខ្លីពណ៌ត្រេអ៊ី ស្លៀកខោខ្លីលើក្បាលជង្គង់រូបផ្កាយ និងមានពាក់មួកក្រណាត់ប្រភេទមួកមនុស្សស្រីផង ។ ការស្លាប់របស់បុរសម្នាក់នេះ សមត្ថកិច្ច សន្និដានជាជំហានដំបូងថា គឺលង់ទឹក ។

បច្ចុប្បន្នសមត្ថកិច្ចបានស្រង់មកដាក់លើគោក និងកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ និងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖