ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការ WWFសហការជាមួយក្រុមហ៊ុនច្នៃម៉ូតដ៏ល្បីឈ្មោះ KENZO និងសិល្បករច្នៃម៉ូតឆ្នើមបួនរូបដើម្បីបង្កើតស្នាដៃសិល្បៈពិសេសតាមរយៈការបំផុសគំនិតអំពីសត្វខ្លាធំ។
រាជធានីភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ទី ២១ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានប្រកាសពីកិច្ចសហការពិសេសមួយជាមួយអង្គការ WWFនិងម៉ាកសម្លៀកបំពាក់ KENZO ក្នុងការបង្កើតស្នាដៃរចនាម៉ូតសម្លៀកបំពាក់Rare Stripesដើម្បីអបអេទិវា Global Tiger Day(ទិវាសត្វខ្លាំធំពិភពលោក) ហើយនិងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះសត្វខ្លាធំទាំងអស់ដែលជិតផុតពូជនៅទូទាំងពិភពលោក។
ចំនួនសត្វខ្លាធំនៅលើពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់កាលពីសតវត្សរ៍មុនដោយសារតែការបរបាញ់សត្វព្រៃ និងការបំផ្លាញទីជម្រកសត្វព្រៃគ្មានការគ្រប់គ្រង។ បច្ចុប្បន្នមាននៅសល់សត្វខ្លាធំចំនួន ៣៩០០ ក្បាលរស់នៅក្នុងព្រៃ ប៉ុន្តែសត្វខ្លាធំទាំងនេះបានរងការគំរាមកំហែងជារៀងរាល់ថ្ងៃដោយសារការបរបាញ់ដើម្បីជួញដូរសត្វព្រៃដោយខុសច្បាប់។ ដើម្បីលើកកម្ពស់ការយល់ដឹង និងការការពារ និងជួយសង្រ្គោះសត្វខ្លាធំ គេបានរៀបចំបង្កើតស្នាដៃស្នាដៃរចនាម៉ូតសម្លៀកបំពាក់Rare Stripesជាផ្នែកមួយនៃកិច្ចសហការជាដៃគូរវាងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការ WWFដែលជាគម្រោងផ្តួចផ្តើមរយៈពេលប្រាំមួយឆ្នាំដែលគាំទ្រដល់យុទ្ធនាការ TX2ដែលជាគោលដៅពិភពលោកដើម្បីបង្កើនទ្វេដងចំនួនសត្វខ្លាធំត្រឹមឆ្នាំ ២០២២ ។
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៣ ដែលមានសត្វខ្លាធំ ហើយរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តបង្កើនទ្វេដងចំនួនសត្វខ្លាធំទូទាំងពិភពលោក ដោយបានអនុម័តលើផែនការសកម្មភាពសង្រ្គោះសត្វខ្លាធំនៅកម្ពុជា ដែលផ្តោតលើការនាំយកសត្វខ្លាធំចូលទៅក្នុងតំបន់វាលទំនាបភាគខាងកើតនៃប្រទេសកម្ពុជា។
លោកសេងទៀកនាយកអង្គការ WWFមានប្រសាសន៍ថា “សត្វខ្លាធំគឺជាសត្វដ៏អស្ចារ្យ និងមាន ភាពទាក់ទាញ ហើយវាត្រូវបានចាត់ទុកជា សម្បត្តិបិតិកភណ្ឌជាតិ។ នេះគឺជាពេលវេលាដែលត្រឹមត្រូវបំផុតដែលយើងទាំងអស់គ្នាដែលមានទាំងក្រុមហ៊ុនស្រាបៀ Tiger និង KENZO រួមគ្នាដើម្បីអភិរក្សសត្វខ្លាធំនេះ។ យើងខ្ញុំសូមអោយមានការចូលរួមពីគ្រប់ស្រទាប់ទាំងអស់ដើម្បីអភិរក្សសត្វខ្លាធំ ហើយក៏សូមអំពាវនាវដល់អតិថិជនទាំងអស់អោយ បញ្ឍប់ការជួញដូរសត្វខ្លាធំ និងសាច់សត្វព្រៃជាបន្ទាន់ និងសូមអោយរាជរដ្ឋាភិបាលជួយបង្ក្រាបប្រកបដោយប្រសិទ្ធិភាពអ្នកដែលដាក់អន្ទ្រាក់នៅក្នុងព្រៃ ការពារ និងបង្កើនការពិន័យដល់អ្នកដែលដាក់អន្ទាក់ក្នុងព្រៃការពារ។
លោកបានបន្ថែមទៀតថា “អន្ទាក់គឺជាឃាតករលាក់មុខដែលឆក់យកជីវិតសត្វព្រៃ និងកំពុងតែបំផ្លិចបំផ្លាញជីវិតសត្វព្រៃរបស់ប្រទេសកម្ពុជាក៏ដូចជាសត្វព្រៃដែលមានការយកចាត់ទុកដាក់ខ្ពស់របស់ពិភពលោកទាំងមូល។”
ឆ្នាំនេះ ក្រុមហ៊ុនKENZOដែលល្បីល្បាញទូទាំងពិភពលោកដោយសាររូបសត្វខ្លាលើម៉ូតរចនារូបតំណាងរបស់ក្រុមហ៊ុននេះបានមកចូលរួមសហការជាមួយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការWWFដើម្បីគាំទ្រកិច្ចអភិរក្សសត្វខ្លាធំ។ ស្នាដៃសិល្បៈដំបូងបង្អស់តាមរយៈការបំផុសគំនិតអំពីរឿងរ៉ាវជីវិតសត្វខ្លាធំចំនួនប្រាំបីក្បាលមកពីក្នុងព្រៃ នឹងផ្សព្វផ្សាយទូទាំងពិភពលោកនៅតាមហាង KENZOនៅផ្សារទំនើបGinza Sixនៅទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃទី ២១ខែកក្កដាឆ្នាំ ២០១៨ នេះ។
លោក Roland Balaនាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “យើងចង់ឱ្យប្រជាជនធ្វើសកម្មភាពជួយសង្គ្រោះសត្វខ្លាធំនៅកម្ពុជាដែលជានិមិត្តសញ្ញាម៉ាកយីហោដ៏ពេញនិយមរបស់យើង។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាយើងកំពុងធ្វើការជាមួយដៃគូជាមួយអង្គការWWFម៉ាកសម្លៀកបំពាក់KENZOនិងសិល្បករច្នៃម៉ូតដ៏លេចធ្លោចំនូន៤រូបដើម្បីបង្កើតស្នាដៃសិល្បៈម៉ូតសម្លៀកបំពាក់Rare Stripesពិសេសនេះក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសកលនិងមូលនិធិសម្រាប់ជួយសង្រ្គោះសត្វខ្លាធំ។”
ដោយសហការជាមួយប្រធានផ្នែកច្នៃម៉ូតសម្លៀកបំពាក់KENZOគឺលោក Humberto Leonនិងលោកស្រីCarol Lim ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានជ្រើសរើសសិល្បករល្បីឈ្មោះទូទាំងពិភពលោកចំនួនបួនរូបដើម្បីច្នៃម៉ូតសម្លៀកបំពាក់ពិសេសដែលមានចំនួនកំណត់។ សិល្បករទាំងនេះរួមមាន៖សិល្បករសហសម័យ និងជាងចម្លាក់គឺលោកស្រីMeryl Smith (អាមេរិក) ជាងគំនូរនិងអ្នករចនាម៉ូតគឺកញ្ញាEsther Goh (សិង្ហបុរី) ជាងគំនូរនិងអ្នករចនាម៉ូតគឺកញ្ញាJulienne Tan (កម្ពុជា) និងសិល្បកររូបភាពនិងឌីជីថលគឺលោក Sean Lean(ម៉ាឡេស៊ី)។
មុនពេលចាប់ផ្តើមអនុវត្តគម្រោងនេះក្រុមហ៊ុនស្រាបៀរថៃហ្គ័របាននាំយកប្រធានផ្នែកច្នៃប្រឌិតនិងសិល្បករបួនរូបមកប្រទេសកម្ពុជាដើម្បីជួបពិភាក្សាជាមួយអ្នកជំនាញសត្វព្រៃរបស់អង្គការ WWFក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងយល់ឲ្យច្បាស់ពីស្ថានភាពរបស់សត្វខ្លាធំ។
ស្នាដៃសិល្បៈម៉ូតសម្លៀកបំពាក់Rare Stripesនឹងបង្ហាញវត្តមាន និងដាក់លក់នៅថ្ងៃទី ២១ខែកក្កដា ចាប់ពីម៉ោង ៣ រសៀលនៅតាមបណ្តាហាង KENZO មួយចំនួននៅទូទាំងពិភពលោកចាប់ពីដើមខែសីហាខាងមុខនេះ។
ការអបអរសាទរទិវាសត្វខ្លាធំបានប្រារព្ធធ្វើនៅផ្សារទំនើបអ៊ីអន សែនសុខរាជធានីភ្នំពេញប្រទេសកម្ពុជាថ្ងៃនេះនៅថ្ងៃទី ២១ខែកក្កដាឆ្នាំ ២០១៨។ នៅពេលថ្ងៃសាធារណជនអាចចូលទស្សនាពិព័រណ៍គំនូរសត្វខ្លាធំ ការតាំងបង្ហាញស្នាដៃច្នៃម៉ូតសំម្លៀកបំពាក់KENZOទទួលបានបទពិសោធន៍អំពីជីវិតសត្វខ្លាធំជាលក្ខណៈរូបភាពARនិង VRហើយនិងការធ្វើសមាធិRoarនិងNatureនិងកម្មវិធីជួបសំណេះសំណាលជាមួយវិចិត្រករនិងសិល្បករល្បីៗ។
កម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ពិសេស និងកម្មវិធីប្រគំតន្ត្រីនៅក្នុងផ្សារទំនើបអ៊ីអនចាប់ផ្តើមធ្វើឡើងនៅពេលល្ងាចចាប់ពីម៉ោង ៦៖៣០នាទីល្ងាចដោយមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចកម្ពុជាដូចជាកញ្ញា ឱក សុគន្ធកញ្ញាកញ្ញាមាសសុខសោភានិងលោកឆនសុវណ្ណរាជ។
ចំពោះព័ត៌មានបន្ថែមអំពីកិច្ចសហការរវាក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការWWF ការសហការជាមួយក្រុមហ៊ុនKENZOនិងស្នាដៃសិល្បៈម៉ូតសំម្លៀកបំពាក់Rare Stripesសូមចូលទៅកាន់គេហទំព័រ៖ http://www.tigerbeer.com/rarestripes/និង #rarestripes។
អត្ថបទ៖ ថម សន