ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តBMWសង្ស័យជាន់ហ្វ្រាំងច្រឡំជាន់ហែ្គរបុករះរថយន្ត និងម៉ូតូបណ្ដាលឲ្យរបួសស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តបេអឹមឌុបឌឺវេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ-០៦៨៩ច្រឡំជាន់ហ្វ្រាំងបែរជាន់ហ្គែរបន្ថែមល្បឿនជ្រុលបុករះម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BL-០៤១០ ដែលបេីកបរដោយបុរស២នាក់ និងរថយន្តបង្កមិនទាន់អស់ល្បឿនជ្រុលទៅបុករថយន្តតាកូមា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២F-៥០៤២ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍យថាហេតុបណ្ដាលឲ្យមានអ្នកថបួសស្រាល២នាក់ជាអ្នកបេីកម៉ូតូបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចច្រកចូលផ្សារទំនេីបសុវណ្ណា ស្ថិតនៅភូមិទំនប់ទឹក សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

បុរសម្នាក់បេីករថយន្តBMWប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាមុនកេីតហេតុគាត់បេីករថយន្តចេញពីហាងកាហ្វនៅម្ដុំក្បែរកន្លែងកេីតហេតុតាមផ្លូវ២៧១ពីកេីតមកលិចបត់ស្ដាំលុះមដល់ចំណុចខាងលលេីរថយន្តគាត់បែរជាបន្ថែមល្បឿនដោយខ្លួនឯង និងទប់ចង្កូតមិនបានទេីបជ្រុលបុករះម៉ូតូឌ្រីមសង់ ដែលបេីកបរបុរស២នាក់បណ្ដាលរងរបួសស្រាល និងជ្រុលបុករថយន្តតាកូមា ពណ៌ស្លែ ដែលបេីកបរបញ្ច្រាសទិសគ្នាបណ្ដាលខូចខាតបែកកោងខាងមុខក្រោយកេីតរថយន្តគាត់ខូចខាតផ្នែកខាងមុខស្ទេីរទាំងសុងហេីយគាត់ទទួលស្គាល់កំហុសតែជាករណីគ្រោះចរាចរណ៍ដោយអចេត្តនានោះទេរាល់ការខូចខាតគាត់ជាអ្នកបេីកបរបង្កហេតុទទួលខុសរាល់អ្នករបួស និងការខូចខាតរថយន្ត និងម៉ូតូសំខាន់សូមយកជនរងគ្រោះទៅមន្ទីរពេទ្យរស្សុីសិនដេីម្បីព្យាបាលរបួសជេីង និងដៃ ។

សមត្ថកិច្ចបានប្រាប់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងបុរសម្នាក់បើករថយន្តBMWច្រឡំជាន់ហ្គែ ស្មានថាហ្រ្វាំង ជ្រុលទៅបុករះរថយន្ត និងម៉ូតូ បណ្តាលឲ្យរងរបួសមនុស្ស២នាក់ស្រាលជាអ្នកបេីកបរម៉ូតូក្រោយកេីតហេតុសមតនថកិចហចយេីងបានហៅជំនាញវាស់វែងខណ្ឌដេីម្បីចាត់ករតាមជំនាញតែភាគីទាំងរថយន្ត និងម៉ូតូរងគ្រោះឯកភាពធ្វេីការដោះស្រាយខ្លួនឯងដោយមិនបាច់ពឹងសមត្ថកិច្ចហេីយក៏បានបញ្ជាក់សួរនាំបុរសរងគ្រោះព្រមទទួលយកសំណងថ្លៃព្យាបាល និងជួសរថយន្ត និងម៉ូតូខូចខាតឲ្យបានស្អាតឡេីងវិញពីបុរសជនបង្កបេីករថយន្តក្រោយមកសមត្ថកិច្ចឲ្យបេីករថយន្តអែបដាក់មកចិញ្ចេីមផ្លូវជៀសវៀងការកកស្ទះចរាចរណ៍ ៕ ស រស្មី


ចែករំលែក៖