ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ករណីផ្សេងគ្នាក្រោយពីស្រាវជ្រាវរកឃើញថាមានបទល្មើស។ កាលពីថ្ងៃអង្គាេ១២កើតខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព. ស២៥៦២ ត្រូវនិងថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុ ភូមិគោកឃ្លាង សង្កាត់គោកឃា្លងខណ្ឌសែនសុខ ។

សមត្ថកិច្ចបានអោយដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើគឺនៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨មានករណីជនរងគ្រោះឈ្មោះ ម៉េង ហ៊ាង ភេទប្រុសអាយុ៥៤ឆ្នាំស្នាក់នៅភូមិគោកឃ្លាង បានចតរថយន្ត១គ្រឿងម៉ាកកាម៉ារីឆ្លាមព័ណកន្តុប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2U.9018 នៅជិតផ្ទះដោយចាក់សោរត្រឹមត្រូវហើយក៍ចូលសំរាកលុះដល់ម៉ោងកើតហេតុខាងលើពេលគាត់មកកន្លែងរថយន្តស្រាប់តែឃើញចោរឆ្កិះសោរទ្វារថយន្តយកលុយអស់ចំនួន៣៦មុឺនរៀលប៉ុន្តែជនរងគ្រោះពុំបានមកដាក់ពាក្យបណ្តឹងទេ។

សមត្ថកិច្ចបន្តទៀតថា នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែលកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាងបានស្រាវជ្រាវនិងឃាត់ជនសង្ស័យ៣នាក់នៅចំណុចផ្លូវបេតុង សង្កត់គោកឃ្លាងខណ្ឌសែនសុខយកមកសាកសួក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះ សៅ សុខអៀង ភេទប្រុសអាយុ២១ឆ្នាំស្នាក់នៅសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យបានឆ្លើយសារភាពថាខ្លួនបាធ្វើសកម្មភាពឆ្កិះសោរទ្វារថយន្តរបស់ជនរងគ្រោះលួចយកលុយបានចំនួន៣០មុឺនរៀលប៉ុន្តែចាយអស់ហើយ។

ចំណែកជនស្ស័យ២នាក់ទៀត ១ឈ្មោះ សេង រស្មី ភេទប្រុសអាយុ២៥ឆ្នាំស្នាក់នៅភូមិអន្លង់ក្ងានសង្កាត់ឃ្មួញ ខណ្ឌសែនសុខនិងឈ្មោះ ទុន បុរិន ភេទប្រុសអាយុ២៨ឆ្នាំ ស្នាក់នៅម្តុំផ្សារឈូកមាសសង្កាត់ក្រាំងធ្នង់វិញ ជាប់ព័ន្ធនិងករណីប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់បន្តតាមនិតិិវិធី៕  តុង សីហា


ចែករំលែក៖