ខេត្តព្រះសីហនុ ៖ លោកអូស្មាន ហាស្សាន់ សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាម បានបញ្ជាក់ថា៖ ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនាដំបូង ថ្ងៃទី ៧ ខែកក្កដា រហូតដល់ថ្ងៃទី ២៤ ខែកក្កដា ២០១៨នេះ យុទ្ធនាការឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពីសហគមន៍ខ្មែរឥស្លាមទូទាំងប្រទេស ដែលធ្វើឡើងដោយគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានជាង ១០០កន្លែង រួច ដែលបានប្រព្រឹត្តទៅដោយរលូន មិនដែលទទួលរងការរិះគន់ ប្តឹងប្តល់ រឺបង្កបាតុភាពណាមួយនាំភាពអសកម្មចំពោះយុទ្ធនាការខាងលើទេ ផ្ទុយទៅវិញ សហគមន៍ខ្មែរឥស្លាមទូទាំងប្រទេស បានទទួលស្វាគមន៍យុទ្ធនាការនេះដោយភាពរាក់ទាក់ និង គាំទ្រដោយឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគោលនយោបាយ ទាំង១១( ខ) ដែលបានដាក់ចេញ សម្រាប់នីតិកាលទី៦ ឆ្នាំ ២០១៨-២០២៣នេះ” ។
នេះជាការលើកឡើងរបស់ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាម ក្នុងជំនួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈចលនាខេត្តព្រះសីហនុ សកម្មជន និងតំណាងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅភូមិអូរត្រាវ ដែលអញ្ជើញពីបណ្តាភូមិទូទាំងឃុំអណ្តូងថ្ម ខេត្ដព្រះសីហនុ កាលពីថ្ងៃអង្គារ ១២ កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ កក្ដដា ឆ្នាំ២០១៨ ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក អូស្មាន ហាស្សាន់ បានលើកឡើងថា៖ គណបក្សប្រជាជនកម្ពុជាជាស្នូលនៃការបង្រួបបង្រួមជាតិដែលបានស្វែងរកសន្តិភាពជូនជាតិមានតុភូមិនិងប្រជាជនកម្ពុជាទាំងមូល។ សម្ដេចតេជោហ៊ុនសែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងវីរជនថ្នាក់ដឹកនាំបក្ស ពិតជាមានឆន្ទៈយ៉ាងពិតប្រាកដ បំរើជាតិសាសនាព្រះមហាក្សត្របំរើប្រជាពលរដ្ឋ ចេះគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈស្រលាញ់ជាតិសន្តិភាពនិងប្រជាជន។ គណៈបក្សប្រជាជនកម្ពុជាបានដឹកនាំ រំដោះ ប្រទេស ជាតិនិងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ឈាន ទៅរកត្រើយសុខសន្តិភាពស្ថិតស្ថិរនយោ បាយ និងការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ ។
លោក អូស្មាន ហាស្សាន់ ក៏បានអំពាវនាវដល់សាសនិកឥស្លាមទាំងអស់អញ្ចើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩កក្ដដា២០១៨ជូនគណៈបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ក្នុងបញ្ជីបោះឆ្នោត(គជប)ដើម្បីសុខដុមរមនាសាសនាទាំងអស់នៅកម្ពុជានិងផលប្រយោជន៍បន្តការអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត ៕ សំរិត