ព័ត៌មានទាន់ហេតុការណ៍៖

ស្រីម៉ុច រងការរិះគន់ខ្លាំងរឿងស្លៀករ៉ូបបែបប៊ីគីនីស្ទើរចេញរបស់សំខាន់

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែង អ្នកនាងស្រីម៉ុច ដែលគេដាក់រហ័សនាម ជីដូនកាកី បានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងរិះគន់ខ្លាំងក្រោយពីតារាស្រីរូបនេះបង្ហាញវត្តមាននៅលើឆាកមួយកាលពីពេលថ្មីៗនេះ ។ រិះគន់ព្រោះតែតារាស្រីរូបនេះ បានស្លៀកពាក់ឈុតសិចស៊ីខ្លាំងស្ទើលេចកេរ្តិ៍ខ្មាសរហូតទស្សនិកជនជាច្រើ នវាយប្រហារដោយពាក្យសម្តីយ៉ាងដំណំ ។

អតីតតារាសម្ដែងស្រីម៉ុច ធ្វើបានលេងឈុតសម្លៀកបំពាក់សិចស៊ីមិនធម្មតាបែបប៊ីគីនីវាលគល់ភ្លៅស្ទើរតែចេញតំបន់សំខាន់ទៅហើយ គ្រា ដែលនាងសម្តែងរួមគ្នាជាមួយតារាថៃ Katreeya English ក្នុងកម្មវិធីរបស់មជ្ឈមណ្ឌលកែសម្ផស្សមួយកាលពីរាត្រីថ្ងៃទី២៣ខែកក្កដានេះនៅសណ្ឋាគាសូហ្វីតែល ។

បើទោះបីជាការបញ្ចេញភាពសិចស៊ីបែបនេះមិនមែនជាលើកទីមួយក្តី ក៏វាបានដុតបេះដូងអ្នកលេងបណ្តាញសង្គមមួយចំនួនចេញមុខរិះគន់នាងខ្លាំងផងដែរ ។

អ្នករិះគន់ម្នាក់លើកឡើងថា វាអាចជាម៉ូតសម្លៀកបំពាក់សិចស៊ីជ្រុលបន្តិច ដែលធ្វើឲ្យមានការវាយតម្លៃមិនល្អសម្រាប់អ្នកសិល្បៈ បើទោះបីជាកម្មវិធីនោះជាកម្មវិធីឯកជនមិនមានការផ្សាយផ្ទាល់ក្តី ប៉ុន្តែវានឹងអាចធ្វើឲ្យទៅដល់ភ្នែកមហាជនព្រោះតែសម័យ ឌីជីថល បច្ចេកវិទ្យាទំនើបនោះ ។ ស្របគ្នានេះដែរតារាចម្រៀងម៉ៃ សុគន្ធ ក៏ចេញមុខរិះគន់តារាស្រីរូបនេះផងដែរ ។

លោកថា មិនមែនចង់ទើសទេ តែវាហួសហេតុពេកមិនដឹងថ្លែងថាម៉េច ជ្រុលនិយមពេកហើយ ។ លោកចំអកថា ម៉ូតរបស់ស្រីម៉ចគឺជា ម៉ូតខោទឹកនោមកូនក្មេង ។ លោកបញ្ជាក់ដែរថាម្ចាស់ផ្ទះ(ស្រីម៉ុច)នាងក្តៅស្អុះពេកបានស្លៀកចឹងចង់រកមុខអ្នកច្នៃម៉ូតកប់ក្រលៀននេះណាស់លីអូនាងចង់ហែលទឹកលើឆាកនឹងហើយជាដើមហេតុ ដែលតែងតែធ្វើឲ្យមហាជនវាយតំលៃអ្នកសិល្បៈ ។

នៅមិនទាន់ស្វែងរកការបញ្ជាក់ពីអតីតតារាសម្តែងស្រីស្រីម៉ុចបាននៅឡើយទេ ប៉ុន្តែអ្នក ដែលឈឺឆ្អាល និងស្គាល់តារាស្រីរូបនេះបានលើកឡើងថា ការស្លៀកពាក់បែបនេះគឺដោយសារជាកម្មវិធីរបស់ហាងកែសម្រស់បែបលក្ខណៈឯកជន ហើយស្រីម៉ុចក៏ជាតារាស្រីតំណាងហាងនោះផងដែរ ។ មានការបន្តថានាងចូលរួមកម្មវិធីជប់លៀង បង្អួតសម្រស់ មិនមែនកម្មវិធីប្រកួតប្រឡងឈុតប្រពៃណីនោះទេ ។

ប្រភពថា ស្រីម៉ុចបានលាឈប់ពីសិល្បៈជាច្រើនឆ្នាំមកហើយរួមទាំងមានស្វាមី កូនបីនាក់រួចទៅហើដែរ ដែលកម្មវិធីនេះចង់បង្ហាញអំពីរូបសម្រស់របស់អតីតតារាសម្តែង ដែលនៅតែរក្សាបានសម្រស់ស្រស់សោភា ។ អ្នកជិតដិតតារាស្រីរូបនេះបានហៅការទើសរបស់លោក ម៉ៃ សុគន្ធ ថាជាបុគ្គលចង់បានភាពល្បីល្បាញ ហើយក៏ជាជន ដែលច្រណែនព្រើមិនត្រូវបានគេអញ្ជើញចូលរួមកម្មវិធីធំបែបនេះ៕ វឌ្ឍនា


ចែករំលែក៖