ព័ត៌មានទាន់ហេតុការណ៍៖

កូនញៀនថ្នាំខឹងសុំលុយម្តាយមិនបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះថែមទាំងទះកំផ្លៀងម្តាយទៀត

ចែករំលែក៖

ខេត្តកំពង់ចាម៖ ឥទ្ធិពលថ្នាំញៀនពិតជាបាន បំផ្លាញសុភមង្គលក្នុងគ្រួសារពិតៗ ជាក់ស្តែង យុវជនម្នាក់នេះត្រូវបាននគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដោយសារតែខឹងសុំលុយពីម្តាយចំនួនពីរម៉ឺន រៀលមិនបាន ។

នគរបាលប៉ុស្តិ៍រដ្ឋបាលល្វេអោយដឹងថា អំពើហិង្សានេះកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ ស្ថិតនៅភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជនសង្ស័យឈ្មោះថៃ ឃុនសុី ភេទប្រុស ។ ចំណែកជនរងគ្រោះឈ្មោះយ៉ាន ស្រុីន(ត្រូវជាម្តាយ) អាយុ៥៧ឆ្នាំ ។ អ្នកទាំងពីរនាក់រស់នៅភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម រងរបួសហើមថ្ពល់ផ្នែកខាងស្តាំ។

តាមសម្តីអ្នកជិតខាងបានរៀបរាប់ពីសកម្មភាពមុនអំពើហិង្សាកើតឡើងថា នៅពេលកូនចូលមក ដល់ផ្ទះបានសុំលុយពីរម៉ឺនរៀល ខឹងសុំមិនបាន រករឿងវាយឆ្នាំងចាន រហូតទះកំផ្លៀងម្តាយអោយដួលលើដីទៀតផង។

អ្នកភូមិបន្តថា ឃើញសកម្មភាពព្រៃផ្សៃដូច្នេះក៏រាយការណ៍ទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍ចាប់កូន រហូតទទួលបានព័ត៌មាននេះកម្លាំងជំនាញនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ ចុះដល់កន្លែងកើតហេតុនាំឈ្មោះថៃ ឃុនសុី មកអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សមត្ថកិច្ចអះអាងថា ផ្អែកតាមការធ្វើតេស្តស្វែង រកសារធាតុញៀន ជនសង្ស័យឈ្មោះថៃ ឃុនសុី ឃើញថា លទ្ធផល វិជ្ជមាន ៕ វណ្ណៈ


ចែករំលែក៖