ព័ត៌មានទាន់ហេតុការណ៍៖

កេះដែកកេះលេងធ្លាក់ទៅលើកានសាំងឆាបឆេះអស់រោង១ខ្នងខ្ទេចក្លាយជាផេះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះរោង០១ខ្នង ខ្ទេចក្លាយជាផេះកាលពីវេលាម៉ោង១៣:០០នាទី ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា រោងមួយខ្នង ទំហំ១៨ម៉ែត្រគុណ១០ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង។

សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ឈ្មោះ សេង សារ៉ាវុធ ភេទប្រុស អាយុ៦៣ឆ្នាំ ស្រុកកំណើតនៅ ភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូក ខេត្តក្រចេះ។

មូលហេតុ បណ្តាលមកពីធ្វេសប្រហែសកេះដែកកេះលេងធ្លាក់ទៅលើកានសាំងបណ្តាលឲ្យឆាបឆេះ។

រថយន្តអគ្គិភ័យមិនបានចេញអន្តរាគមន៍ទេមូលហេតុម្ចាស់មិនបានរាយការណ៍មកសមត្ថកិច្ចជំនាញ៕ប៊ុន រិទ្ធី


ចែករំលែក៖