ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូSCOOPYត្រូវបានរថយន្ត១គ្រឿងម៉ាក TOYOTAបុករបួសពីរនាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ ម្តុំជិតរោងចក្រតុងតាឃ្លាំងលើ វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ។​

សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូ០១គ្រឿងម៉ាក SCOOPY ពណ៌ស-ក្រហម ពាក់ស្លាកលេខព្រះសីហនុ1D-5909 បើកបរដោយឈ្មោះ ឆាយ រ័ត្ន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ មានអ្នករួមដំណើរម្នាក់ឈ្មោះ អ៊ុក សូនីតា ភេទស្រី អាយុ១៣ឆ្នាំ ទាំង០២នាក់ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីលិច ឆ្ពោះទៅ កើត ។

លុះមកដល់ចំណុចកើតហេតុម៉ូតូធ្វើការផ្លាស់ប្ដូរទិសបត់ឆ្វេងត្រូវបានរថយន្ត០១គ្រឿងម៉ាក TOYOTA CAMERY ពណ៌ស្ករ ពាក់ស្កាកលេខភ្នំពេញ2O- 4229 បើកបរដោយឈ្មោះ រ័ត្ន វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមន្រ្តីរាជការ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីលិច ឆ្ពោះទៅ កើត បុកប៉ះតែម្តងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសទាំងពីរនាក់។

ក្រោយកើតហេតុ អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យបាយន័ក្នុងក្រុងព្រះសីហនុ ។

រីឯវត្ថុតាងរថយន្ត០១គ្រឿងនិងម៉ូតូ០១គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សារទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖