ខេត្តស្វាយរៀង៖ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ខែកក្ដដាឆ្នាំ២០១៨នេះថាជនសង្ស័យ ដែលជាកូនចិត្តឃោរឃៅខឹងឪពុកស្រវឹងស្រាមកដល់ផ្ទះរអ៊ួជេរទាញកាំបិតកាប់ប្រហារ២កាំបិតស្លាប់ក្នុងថ្លុកឈាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅយប់ថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងសាកសួរបន្ថែម ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ការចុះប្រតិបត្តិការនេះដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងដឹកនាំ ដោយស្នងការរងខេត្តលោក កុយ សុភាព ទទួលផែនព្រហ្មទណ្ឌ សហការជាមួយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវតាមជំនាញរហូតឃាត់ខ្លួនជនសង្ស័យបាននៅយប់ថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ តែម្ដង ។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងប្រគល់ឲ្យសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងវិញព្រោះជាម្ចាស់ករណី ។
សូមរំលឹកឡើងវិញថា ហេតុការណ៍កូនសម្លាប់ឪពុកបង្កើតនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង១០នាទីល្ងាចនៅចំណុចភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមលោក កែវ សោភ័ណ្ឌអធិការនគរបាល ស្រុកស្វាយទាបបានឲ្យដឹងថា ពិតជាមានករណីឃាដកម្មប្រាកដមែនដោយបង្កឡេីងដោយជនសង្សយ័ជាកូនមានឈ្មោះ ផល ឆាយយ៉ា អាយុ25ឆ្នាំ មុខរបរកសិករស់នៅភូមិ ឃុំកេីតហេតុត្រូវជាកូនបង្កេីត ដោយពេលធ្វើសកម្មភាពរួចបានរត់គេចខ្លួនពីផ្ទះភ្លាមៗ ។ ចំណែកឪពុក ដែលស្លាប់មានឈ្មោះ សុខ មន អាយុ៥៥ឆ្នាំមុខរបរកសិករមានទីលំនៅភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនកើតហេតុគឺបុរសជាឪពុកឈ្នោះ សុខ មន បានមកដល់ផ្ទះទាំងអការស្រវឹងស្រាហើយក៏បានរអ៊ួ និងជេប្រពន្ធ និងកូនខ្លាំងពេកស្រាប់តែធ្វើឲ្យជនសង្ស័យជាកូនទ្រាំមិនបានក៏បានទាញយកកាំបិតខ្វែវទៅកាប់ឪពុករងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗ ៕ យឹម សុថាន