ខេត្តរតនគិរី៖ ផ្ទះស្រែរបស់ប្រជាពលរដ្ឋចំនួន៤គ្រួសារត្រូវបានខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ះពាល់ដល់ដំបូលរបើកប៉ើងយ៉ាងធ្ធន់ធ្ងរតែមិនមានមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតឬរងរបួសដល់ឡើយ ។
ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់របើកដំបូលផ្ទះនោះបានកើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិឡាមឺយ ឃុំកុកឡក់ ស្រុកវើនសៃ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នោះរួមមាន: ទី១ឈ្មោះឡែវ ណា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិកាវែត ផ្ទះរបើកដំបូលស័ង្កសី, ទី២ឈ្មោះ គុយ តិវ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិកាវែត ផ្ទះរបើកដំបូលស័ង្កសី, ទី៣-ឈ្មោះ សាន់ បៀ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិកាវែត ផ្ទះរបើកដំបូលស័ង្កសី និងទី៤-ឈ្មោះ ម៉ត សារី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិកាវែត ផ្ទះរបើកដំបូលស័ង្កសីហើយអ្នកទាំង៤មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឬរងរបួសមនុស្សឡើយ ៕ ជីវ័ន្ត