ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែរឿងចាក់ស្រាឲ្យភ្ញៀវសោះនារីបម្រើការងារក្នុងហាងខារ៉ាអូខេកើតជម្លោះវាយបត់គ្នា

ចែករំលែក៖

ភ្នំពេញ ៖ ជារឿងនឹកស្មានមិនដល់ទាល់ តែសោះដោយគ្រាន់តែរឿងដណ្តើមគ្នា ចាក់ស្រាឲ្យភ្ញៀវនារីបម្រើការងារក្នុងហាងខារ៉ាអូខេបានបង្កឲ្យកើតជាជម្លោះវាយតប់គ្នាយកម៉ាឈ្នះដៃហើយត្រូវសមត្ថកិច្ចហៅចូលប៉ុស្តិ៍ដើម្បីសួរនាំ និងអប់រំ ។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃ ពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៨ នៅក្នុងហាងខារ៉ាអូខេ យីហោតន្រ្តីឫស្សីមាស ស្ថិតនៅតាមផ្លូវ លេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យរហូតដល់ វេលាម៉ោង២រសៀលថ្ងៃទី២៥ ខែកក្កដា ទើបជនរងគ្រោះប្តឹងនគរបាលឲ្យជួយរកយុត្តិធម៌ ។

តាមស្រ្តីរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កាលពីវេលាម៉ោង១រំលង អធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៨ គាត់បានទាស់ពាក្យសម្តីរឿង ដណ្តើមគ្នាចាក់ស្រាជូនភ្ញៀវ ហើយត្រូវបានថៅកែហាងហៅមកសម្របសម្រួល ព្រោះសុទ្ធតែជាអ្នករួមការងារក្នុងហាងជាមួយគ្នា។ ពេលនោះគ្រាន់តែថៅកែហាងហៅ គាត់ និងភាគីម្ខាងទៀតមកអង្គុយមិនទាន់បាននិយាយស្តីអ្វីផងស្រាប់តែស្រ្តីជាភាគីម្ខាងនោះលោតហក់មកខ្វាច និងក្រញៅ មុខគាត់បណ្តាលឲ្យមុតស្នាមក្រចកនៅ ចំពោះមុខថៅកែហាង ។

ស្ត្រីរងគ្រោះបានបន្តថា ភ្លាមៗនោះទោះបីជាថៅកែហាមឃាត់ស្ត្រីដៃដល់ក៏ដោយក៏ស្ត្រីរូបនោះមិនស្តាប់រហូតដល់ រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨គាត់ ក៏សម្រេចប្តឹងនគរបាលឲ្យជួយរកយុត្តិធម៌តែម្តង ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាប១បានឲ្យដឹងថា ពេលទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះភ្លាមសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅហៅស្រ្តីដៃដល់ និងស្ត្រីរងគ្រោះមកសាក សួរ និងសម្របសម្រួលគ្នា ព្រមទាំងអប់រំ ណែនាំទើបស្រ្តីដៃដល់សុខចិត្តចេញថ្លៃ ព្យាបាលរបួសឲ្យស្ត្រីរងគ្រោះចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿង ។

បើតាមអ្នកដឹងរឿងហិង្សាខាងលើបានបង្ហើបឲ្យដឹងថា អ្នកទាំង២នោះម្នាក់ៗ សុទ្ធតែខ្លាំងរៀងៗខ្លួន ព្រោះពេលភ្ញៀវគិតលុយម្តងៗគាត់ឲ្យលុយធីបច្រើនគួរសមទើបម្នាក់ៗចូលចិត្តមកក្បែរដោយមិនចេះយោគយល់គ្នាឡើយ ៕ អរុណរះ


ចែករំលែក៖