ខេត្តស្ទឹងត្រែង៖ លោកអភិបាលខេត្តនៅតែបន្តដឹកនាំកម្លាំង ចុះជួយបងប្អូនរងគ្រោះដោយសារទឹកជំនន់ ទៅរកទីទួលសុវត្ថិភាពក្នុងស្រុកសៀមប៉ាង នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ។
កម្ពស់ទឹកនៅតែបន្តហក់ឡើងមិនអន់ថយនោះឡើយ ទោះបីនៅទំនប់វារីអគ្គិសនីសេសានស្រកបន្តិចហើយក៏ដោយ តែនៅទំនប់សេណាមណយ នៅតែបន្តហូរបុកចុះយ៉ាងគំហុកធ្វើឲ្យ ទឹកទន្លេសេកុងក្នុងស្រុកសៀមប៉ាង នៅតែឡើងមិនឈប់ធ្វើឲ្យបងប្អូនមានការព្រួយបារម្ភ ទោះបីមានការជួយគាំទ្រ និងយកចិត្តទុកដាក់ ពីលោកអភិបាលនៃគណៈអភិបាលខេត្ត និងបងប្អូនកងទព័ កម្លាំងបរិស្ថាន កងរាជអាវុធហត្ថ នគរបាលស្រុក នៃស្នងការនគបាលខេត្ត ក៏ដោយ ក៏ពួកគាត់នៅតែព្រួយបារម្ភធំ ក្រោយពេល ទឹកស្រកទៅវិញ វាធ្វើឲ្យខូចខាតផលដំណាំ ដូចជាស្រូវ ចេក អំពៅ ពោត សណ្តែក ដំណាំត្រូវខូចខាតងាប់រលួយអស់ ត្រូវប្រឈមនឹងភាព ខ្វះស្បៀងអាហារបរិភោគ ។
លោកប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នៅល្ងាចថ្ងៃព្រហស្បតិ៍ទី២៦ ខែកក្កដានេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាៈ កម្ពស់ទឹកសំរាប់ព្រឹក និងល្ងាចនេះ ទន្លេមេគង្គកម្ពស់ទឹកពេលព្រឹក៩.៨២ ម៉ែត្រ ល្ងាច១០.០០ ឡើង០.១៨ម៉ែទ្រ
ទន្លេសេសានព្រឹក៨.៨៩ម៉ែត្រ ល្ងាច៩.៣៣ម៉ែត្រ ឡើង.០៤៤
ទន្លេសេកុងពេលព្រឹក១១.៨៤ម៉ែត្រ ល្ងាច១២.១២ម៉ែត្រ ឡើងទៅ០.២៨ម៉ែត្រ
លោកបន្តទៀថា ទឹកមិនអាចអន់ថយបានទេ បើមេឃនៅតែភ្លៀងមិនព្រមឈប់ ។ បញ្ហាទឹកនៅតែមានកម្ពស់ យើងនៅតែត្រៀមលក្ខណៈជួយសង្គ្រោះពួកគាត់ និងជម្លៀសបងប្អូនមិនឲ្យ ជួបគ្រោះថ្នាក់ ដោយសារទឹកជំនន់នោះបានទេ ។
លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត មមាញឹកដុតដៃដុតជើង ខណៈកំពុងប្រឈមនឹងទឹកជំនន់ ដើម្បីដឹកនាំកម្លាំងផ្ទាល់ត្រៀមជួយសង្គ្រោះពលរដ្ឋ ដែលរងគ្រោះជាបន្តបន្ទាប់ ដោយសារទឹកជំនន់ ដ៏កាចសាហាវនេះ ដើម្បីបញ្ចៀសនូវគ្រោះមហន្តរាយ មិនឲ្យប៉ះពាល់ដល់អាយុជីវិត ពលរដ្ឋ និងសត្វពាហនៈផងដែរ ជូនបងប្អូនប្រជាជនកម្ពុជាឲ្យរួចផុតពីគ្រោះធម្មជាតិមួយនេះ ។
ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា និងកាកបាតក្រហមកម្ពុជា ដោយមានប្រមុខដឹកនាំ ដ៏វៃឆ្លាតជានាយករដ្ឋមន្ត្រី ទើបមានការអភិវឌ្ឍ សន្តិភាព និងស្ថេរភាពនយោបាយ គ្រប់បែបយ៉ាង ជូនជាតិ មានមកដល់សព្វថ្ងៃនេះ ៕ មាស សុផាត