ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តទេសចរបុកបណ្តាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោងជិត១០យប់ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ លើកណាត់ផ្លូវជាតិលេខ០៦ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្ត បុក ម៉ូតូ បើកឆ្លងកាត់ផ្លូវ បណ្តាលឲ្យរបួសធ្ងន់មនុស្ស០១នាក់ ។

ប្រភពឲ្យដឹងថា រថយន្តម៉ាកហុីយុិនដាយដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូល ពណ៌ក្រហម ស្លាកលេខ បាត់ដំបង3A.២៣៤៩(បើកបរផ្លូវត្រង់ពីត្បូងទៅជើង)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

ម៉ូតូវេវ ពណ៌ខ្មៅ ស្លាកលេខគ្មាន (បើកបរឆ្លងកាត់ផ្លូវពីលិចទៅកើត)ដោយ ឈ្មោះ ប៉ាត ផន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។

វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ។

មូលហេតុ ជាបឋមបង្កដោយអ្នកបើកបរម៉ូតូ បើកឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ៕ ប៊ុនរិទ្ធី


ចែករំលែក៖